នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១១នៅស្រុកស្វាវអន្ទរ និងស្រុកស៊ីធរកណ្តាល បានរៀបចំពីធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាគណបក្សស្រុកស្វាយអន្ទរ និង ស្រុកស៊ីធរកណ្តាល ក្រោមអធិបតីភាពលោកស្រី កែ សុវណ្ណរតន៍ ប្រធានក្រុមប្រឹក្សា គណបក្សខេត្តព្រៃវែង និងជាអគ្គលេខាធិការគណបក្ស ដែលមានសមាជិកចូលរួមប្រមាណជា ៤២នាក់ នៅស្រុកស្វាយអន្ទរ និងចំនួន ៣៥នាក់ ស្រុកស៊ីធរកណ្តាល អ្នក ចូលរួមជាសមាជិកក្រុមប្រឹក្សាគណប្សស្រុក ប្រធាន អនុប្រធានក្រុមប្រឹក្សាគណប្សឃុំនានា ក្នុងក្នុងស្រុកស្វាយអន្ទរ និងស្រុកស៊ីធរកណ្តាល ។ នៅក្នុងពិធីនោះដែរ លោកស្រី បានប្រជុំរៀចំសំរេចតែងតាំងប្រធាន និងអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាគណបក្សស្រុក និង កំណត់យុត្តិសាស្រ្តនយោបាយសំរាប់ការបោះឆ្នោតជ្រើសតាំងព្រឺទ្ធសភា និងការបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១២ ។ |