រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ បានឆ្លើយតបនឹងសំណើរបស់អ្នកតំណាងរាស្រ្ត ម៉ែន សុថាវរិន្រ្ទ ក្នុងការស្នើឲ្យសុំជួមានការដោះលែងលោកស្រី ឡែម ណាត ជាប្រជាពលរដ្ឋ រស់នៅក្នុងភូមលាបទង ឃុំទ្រា ស្រុកស្ទោងខេត្តកំពង់ធំ ដែលកំពុងជាប់ពន្ធនាគារខេត្តកំពង់ធំ ។ សូមបញ្ជាក់លិខិតរបស់លោក ម៉ែន សុថាវរិន្រ្ទ បានផ្ញើជូន រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ តាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១០ មកម្លេះ ប៉ុន្តែទើបតែថ្ងៃទី១0 ខែមីនា ឆ្នាំ២០១១ រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ ចាត់វិធានការ ឲ្យចៅក្រមទទួលបន្ទុកដោះស្រាយ សំណុំរឿងក្តីខាងលើនេះ ។