Wednesday 10 August 2011

ទំព័រដើម សកម្មភាព

លោក គង់ គាំ ប្រធានគណបក្សស្តីទី បានដឹកនាំគណៈប្រតិភូតំណាងរាស្រ្តនៃគណបក្ស សម រង្ស៊ី ទៅជួបសំដែងនូវមនោសញ្ចេតនាសោកស្តាយជាមួយលោក ហ៊ីរ៉ូស៊ី កាវ៉ាមូរ៉ា អគ្គ​ រាជទូត និងជាអនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុន ប្រចាំរាជធានីភ្នំពេញ

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១១ លោក គង់ គាំ ប្រធានគណបក្សស្តីទី និងជាប្រធាន គណៈកម្មការទី៧ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូតំណាងរាស្រ្តនៃគណបក្ស សម រង្ស៊ី ទៅជួបសំដែងនូវមនោសញ្ចេតនាសោកស្តាយជាមួយលោក ហ៊ីរ៉ូស៊ី កាវ៉ាមូរ៉ា អគ្គ​ រាជទូត និងជាអនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុន ប្រចាំរាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ គណៈប្រតិភូតំណាងរាស្រ្តនៃគណបក្ស សម រង្ស៊ី ដែលដឹកនាំដោយ លោកប្រធានគណបក្សស្តីទី គង់ គាំ រួមមាន លោកស្រី លី ស្រីវីណា លោក សុន ឆ័យ លោក ជាម ច័ន្ទនី លោក ចាន់​ ចេង លោក ឃី វណ្ណដេត លោក ឡុង រី និង លោក ម៉ែន សុថាវរិន្រ្ទ នាំយកនូវគោរោនផ្កា ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ​ ចំពោះមហាសោកនាដកម្មនៃការរញ្ជួយដី នៅប្រទេសជប៉ុន ។

លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី ស្តីទី បានថ្លែងនៅក្នុងពិធីនោះថា គណបក្ស សម រង្ស៊ី រួមទាំងប្រជាជនកម្ពុជាទាំងមូល សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំប្រកប ដោយ​មនោសញ្ចេតនាសោកស្តាយជាមួយប្រជាជនជប៉ុន និងគ្រួសារជនរងគ្រោះទាំង អស់ដែលបានទទួលរងគ្រោះដោយគ្រោះធម្មជាតិនៃការរញ្ជួយដី និងរលកព្យុះយក្សត្សូ ណាមី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ដែលបានបណ្តាលឲ្យប្រជាជនជប៉ុនរាប់ម៉ឺន នាក់ស្លាប់បាត់បង់ជីវិត ។ ជាមួយគ្នានោះដែរ លោកប្រធានគណបក្សស្តីទី គង់ គាំ ក៏​ បាននាំយកនូវសារចូលរួមរំលែកទុក្ខរបស់លោកប្រធាន សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ផ្ញើជូនលោកនាយករដ្ឋមន្រ្តីជប៉ុន ណាអូ តូកាន តាមរយៈលោកអគ្គរាជទូត ជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ក្នុងជំនួបនោះ លោក ហ៊ីរ៉ូស៊ី កាវ៉ាមូរ៉ា អគ្គរាជទូត និងជាអនុប្រធានបេសកកម្ម ស្ថានទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានសំដែងនូវការស្វាគមន៏ និងរីករាយរាក់ទាក់​ យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូតំណាងរាស្រ្តនៃគណបក្ស សម រង្ស៊ី ដែលបាន ចំណាយពេលវេលាដ៏មមាញឹករបស់ខ្លួន ចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយប្រ ជាជនជប៉ុន ។

លោក ហ៊ីរ៉ូស៊ី កាវ៉ាមូរ៉ា អគ្គរាជទូត និងជាអនុប្រធានបេសកកម្មស្ថានទូតជប៉ុន បានមាន ប្រសាសន៏ថា លោកនឹងបញ្ជូនលិខិតចូលរួមរំលែកទុក្ខរបស់លោកប្រធាន សម រង្ស៊ី ទៅជូនលោកនាយករដ្ឋមន្រ្តីជប៉ុន ណាអូតូកាន (Naoto Kan)

Related Posts

Add a Comment

Will not be published

Optional