នៅថ្ងៃសៅរិ៍ ទី១៩ មីនានេះ លោកប្រធាប សម រង្ស៊ី ផ្តល់បទសម្ភាសន៍ជាមួយគួច គន្ធា នៅក្នុងកម្មវិធីរ៉ាភ្ញៀវប្រចំាសប្តាហ៍។ កាលពីថ្ងៃអង្គារ ទី ១៥ មីនាកន្លងទៅ លោកប្រធាប សម រង្ស៊ីបានត្រូវរដ្ឋសភាកម្ពុជាសម្រេចដកអភ័យឯកសិទ្ធជាអ្នកតំណាងរាស្រ្ត។ ឆ្លើយតបនឹងសំណួររបស់ គួច គន្ធារ៉ា លោកប្រធាន សម រង្ស៊ីបានចាត់ទុកការសម្រេចនេះ ថាខុសនឹងគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាដែលការពារសិទ្ធិរបស់អ្នកតំណាងរាស្រ្ត។ ជាមួយគ្នានេះ លោកប្រធាន សម រង្ស៊ីបន្តអះអាងថា ទង្វើដែលលោកបានធ្វើកន្លងមក គឺមិនមែនតទល់ជាមួយខ្មែរគ្នាឯងទេ តែតទល់ជាមួយប្រទេសវៀតណាមដើម្បីការពារទឹកដីខ្មែរ៕
(10:27)