កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១១ ក្រុមអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី ស្នើសុំ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លើកលែងទោស ឯកឧត្តម សម រង្ស៊ី ។ នៅក្នុងលិខិតនោះ ក៏បានប្តរថា ឯកឧត្តមសម រង្ស៊ី ត្រូវបានតុលាការ កាត់សេចក្តីដោយអយុត្តិធម៌ ក៏ដោយសារសកម្មភាពបំពេញការងារ បំរើប្រជាពលរដ្ឋ និងប្រទេសជាតិសុទ្ធសាធ ហើយពុំមានហេតុផលត្រូវ ទទួលទោសបែបនេះទេ ។ ការដែលពុំមានវត្តមានឯកត្តម សម រង្ស៊ី ជាអ្នកដឹកនាំគណបក្សនយោបាយដ៏ធំទីពីរ ក្នុងព្រះរាជាណាចក្រកម្ពុជា គឺធ្វើឲ្យប៉ះពាល់ការវិវត្តន៍ទៅ នៃប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងព្រះរាជាណាចក្រកម្ពុជា ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ យ៉ាងធ្ងន់ធ្ងរ ។