នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១ វេលាម៉ោង ៨ ព្រឹក គណបក្ស សម រង្ស៊ី នឹងរៀបចំប្រារព្ធពិធីបុណ្យខួបលើកទី១៤ នៅមុខអតីតមន្ទីរដ្ឋសភា ដើម្បីគោរពវិញ្ញាក្ខន្ធវីរបាតុករ ដែលបាន បាត់បង់ជីវិត ដោយអំពើភេរវកម្មវាយប្រហារ ដោយគ្រាប់បែកដៃចំនួន៤គ្រាប់ ទៅលើបាតុករអហិង្សា និងសន្តិវិធី ដែលឈរទាមទារឲ្យមានការកែទម្រង់ប្រព័ន្ធតុលាការ នៅមុខមន្ទីរដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ។