Wednesday 10 August 2011

ទំព័រដើម សកម្មភាព

ការបន្តសំណុំរឿង០០៣ និង០០៤ ជាការខិតខំរកយុត្តិធម៌ជូនជនរងគ្រោះក្នុងរបបខ្មែរក្រហម

សំណុំរឿង០០៣ និង ០០៤ ដែលសហព្រះរា​ជ​អ​ជ្ញាអន្តរជាតិ​បានខិតខំ​បន្តស្វែងរក​ការចោទ​ប្រកាន់​បន្ថែម​ដើម្បី​កាត់ ទោស​លើ​ក្រុម​មនុស្ស​មួយ​ចំនួន​ដែល​គេ​ដឹង​ថា​ជា​អ្នក​មានអំណាច​ និងទទួល​ខុសត្រូវ​ក្នុងរបបខ្មែរ​ក្រហម​កំពុង​ប្រឈម​នឹងការបឹទ ចោទ ដោយសារតែទទួលរង​សំពាធ​ខ្លាំង​ពី​រដ្ឋាភិបាល​កម្ពុជា។

កាលពី​ថ្ងៃ​ម្សិល​មិញ យ៉ាងហោចណាស់​​មានអង្គការសង្គមស៊ីវិល​ក្នុងស្រុកចំនួន៣២ បានសម្តែងនៅក្នុងសេចក្តីថ្លែងការណ៍១រិះគន់ដំណើរថយក្រោយរបស់តុលាការខ្មែរ ក្រហម ក្នុងការចាត់ការសំណុំរឿង០០៣ និង០០៤ ។ ភាពមិនលំអៀង ភាពសុចរិត និង​ឯករាជ្យភាពរបស់ចៅក្រមនៅអង្គជុំនុំជំរះវិសាមញ្ញ ហៅតុលាការខ្មែរក្រហមកំពុងតែ ប្រឡូកប្រឡាក់ ។ ក្រុម អង្គការទាំង៣២ក៏បានជម្រុញឲ្យសាលាក្តីកូនកាត់មួយនេះ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវតែធានាដំណើរការស៊ើប អង្កេតសមស្របលើសំណុំរឿង០០៣ និង០០៤ ត្រូវបានធានាដើម្បីបន្តរកយុត្តិធម៌ឲ្យ ប្រជាពលរដ្ឋខ្មែរស្លួតត្រង់ដែល បានស្លាប់ដោយអយុត្តិធម៌ក្នុងរបបខ្មែរក្រហម ។ មានន័យថាអ្នកទទួលខុសត្រូវក្នុង របបខ្មែរក្រហមដែលមានបាតដៃ ប្រឡាក់ឈាមត្រូវតែនាំយកមកកាត់ទោស ទោះបីបច្ចុប្បន្នជននោះកំពុងឋិតក្នុង តំណែងប្រភេទណាក៏ដោយ ។

យោងតាមសាពត៌មានក្នុងស្រុកមួយ លោក Andrew Caylay សហព្រះរាជអជ្ញាជនជាតិ អង់គ្លេសបានចេញសេចក្តី ថ្លែងការណ៍ផ្ទាល់ខ្លួនមួយដោយបញ្ជាក់ថាសំណុំរឿង ០០៣ និង០០៤ មិនទាន់បានធ្វើការស៊ើបអង្គេតពេញលេញ នៅឡើយ ដែលលោកទទួចឲ្យមានការស៊ើបអង្គេតបន្ថែម ។​

ការលើកឡើងពីសុំណុំរឿង០០៣ និង០០៤ បានបង្កើតនូវភាពចម្រូងចម្រាសខ្វែងគំនិតគ្នា រវាងព្រះរាជអជ្ញាខាង អង្គការសហប្រជាជាតិ និងព្រះរាជអជ្ញាខាងភាគីកម្ពុជា។

ប្រមុខរដ្ឋាភិបាលកម្ពុជាធ្លាប់បានព្រមានរួចហើយមិនឲ្យបន្តករណី០០៣ និង០០៤ទៀតទេដោយត្រូវបញ្ចប់ត្រឹម សុំណុំរឿង០០២ ដោយលោកបញ្ជាក់បន្តថាការបន្តសុំណុំរឿង០០៣ និង០០៤ អាចនឹងធ្វើឲ្យមានចលាចលក្នុង ប្រទេសដោយសារតែមនុស្សដែលត្រូវចោទប្រកាន់ កំពុងឋិតក្នុងអំនាចនៃរដ្ឋាភិបាលកម្ពុជានៅឡើយ។

លោកយឹមសុវណ្ណអ្នកនាំពាក្យរបស់គណបក្សសមរង្ស៊ីបានរិះគន់ពីឥទ្ធិពលរបស់រដ្ឋាភិបាលកម្ពុជាទៅលើសាលាក្តី កូនកាត់នេះថាៈ ធម្មតាដើម្បីរកយុត្តិធម៌ពិតប្រាកដឲ្យប្រជាពលរដ្ឋរងគ្រោះ ត្រូវតែទុកឲ្យតុលាការឯករាជ្យធ្វើការ សំរេចស៊ើបអង្គេតលើករណី០០៣ ០០៤ ឬករណីបន្តបន្ទាប់ទៀត។ ផ្ទុយទៅវិញប្រសិនបើរដ្ឋាភិបាលកម្ពុជាបន្ត ជ្រៀតជ្រែកលើកិច្ចការតុលាការ និងមិនសហការដើម្បីឲ្យតុលាការសាកសួរពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មណាមួយនោះ នោះយើងមិនអាចទទួលបាននូវយុត្តិធម៌ពិតប្រាកដនោះទេ។ ដូច្នេះជំហររបស់គណបក្សសមរង្ស៊ីសូមឲ្យរដ្ឋាភិបាល​បញ្ឈប់ការជ្រៀតជ្រែកដល់ដំណើរការរបស់សាលាក្តី ហើយសហការជាមួយតុលាការក្នុងការអនុញ្ញាតឲ្យនរណា ម្នាក់ទៅឆ្លើយបំភ្លឺ នៅពេលមានការសើ្នសុំ ព្រោះឥឡូវនេះអ្នកដែលត្រូវនាំយកមកកាត់ទោសមានតែប៉ុន្មាននាក់ ដែលអ្នកសំលាប់ពលរដ្ឋក្នុងរបបខ្មែរក្រហមមានជាច្រើននាក់ មិនគួរត្រូវបានអនុញ្ញាតឲ្យរស់នៅដោយសេរីភាព ក្រៅប្រព័ន្ធយុត្តិធម៌នោះទេ។

សាធារណមតិបានគាំទ្រឲ្យតុលាការខ្មែរក្រហមបន្តសំណុំរឿង០០៣ និង០០៤ ដើម្បីរកយុត្តិធម៌ពិតប្រាកដឲ្យប្រជា ពលរដ្ឋកម្ពុជា។ ពួកគេបានលើកឡើងថាការរារាំងសុំណុំរឿង០០៣ និង០០៤ គឺជាចេតនាការពារខ្លួនរបស់មេដឹកនាំ កម្ពុជាបច្ចុប្បន្នប៉ុណ្ណោះ ព្រោះពួកគេធ្លាប់មានអតីតកាលពាក់ព័ន្ធនឹងរបបខ្មែរក្រហម។​ ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ មិនបានឯកភាពទៅនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីដែលព្រមានថាអាចនឹងកើតមានចលា ចលសង្គមនោះទេ ផ្ទុយទៅវិញយុត្តិធម៌ របស់អ្នកស្លាប់ប្រមាណ២លាននាក់ នឹងត្រូវបានធានា ។

ស្តាប់សម្លេង

Related Posts