Wednesday 10 August 2011

ទំព័រដើម សកម្មភាព

គណបក្សសមរង្ស៊ីរៀបចំសិក្ខាសាលាបញ្ហាសុខភាពនៅខេត្តបាត់ដំបង

 

គណបក្ស សម រង្ស៊ី នៅព្រឹកថ្ងៃទី២១ ខែឧសភានេះ បានរៀបចំសិក្ខាសាលាស្តីពី សុខភាពសាធារណៈនៅទីរួម ខេត្តបាត់ដំបង ។ កម្មវិធីនេះមានការចូលរួម ពីក្រុមការងាររៀបចំ គោលនយោបាយសុខភាព របស់គណបក្ស សម រង្ស៊ី អ្នកតំណាងរាស្ត្រ និងក្រុមការងារខេត្ត របស់គណបក្ស ក្រោមអធិបតីភាព របស់លោកប្រធានស្តីទី គណបក្ស គង់ គាំ ។ នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ លោក សម រង្ស៊ីប្ រធានគណបក្ស ក៏បានចូលរួមដោយ ផ្ទាល់តាមរយៈ វីដេអូខន់ហ្វឺរ៉េន សំណេះសំណាលជាមួយថ្នាក់ដឹកនាំ របស់ គណបក្ស សកម្មជនសកម្មនារី និង ប្រជាពលរដ្ឋ មកពីបណ្តាស្រុក ទូទាំងខេត្តបាត់ដំបងជាង៣០០នាក់ ។

ការចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះធ្វើឡើងខណៈដែលលោកកំពុងមានវត្តមាននៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ក្នុងដំណើរទស្សនៈកិច្ចរយៈពេលវែងទៅកាន់ទ្វីបអាមេរិក ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស និងបំពេញការងារផ្លូវការជាមួយមន្ត្រីសភារបស់អាមេរិក ។

ការរៀបចំសិក្ខាសាលាស្តីពីសុខភាពសាធារណៈរបស់គណបក្សសមរង្ស៊ីនៅខេត្តបាត់ដំបងនេះ គឺជាលើកទី៦ ហើយ ដែលកាលពីលើកមុនធ្វើឡើងនៅក្នុងខេត្តចំនួន៥ និងមានប្រជាពលរដ្ឋចូលរួមមកពី៦ខេត្ត មានខេត្ត ព្រះវិហារ ឧត្តរមានជ័យ សៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ និងប៉ៃលិន ហើយនៅថ្ងៃទី២៨ចុងខែឧសភានេះ សិក្ខាសាលានឹងរៀបចំនៅក្នុងខេត្តបន្ទាយមានជ័យ ។

សិក្ខាសាលានេះ នឹងបើកឪកាសឲ្យប្រជាពលរដ្ឋនៅគ្រប់ ទីកន្លែងបានសម្តែងនូវគំនិតយោបល់ផ្ទាល់ខ្លួន លើបញ្ហាសុខភាព ដែលពួកគាត់បានជួបប្រទះសព្វថ្ងៃ ហើយនិងអ្វីទៀតដែលប្រជាពលរដ្ឋត្រូវការសំរាប់ការថែ រក្សា និងព្យាបាលសុខភាព ។​ ពត៌មានទាំងអស់នេះ នឹងត្រូវចងក្រងជាគោលនយោបាយសុខភាពរបស់ គណបក្ស សម រង្ស៊ី សំរាប់ការដឹកនាំប្រទេសនាពេលខាងមុខ នៅពេលទទួលបានសំលេងគាំទ្រគ្រប់គ្រាន់ពី ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត ។

ការចុះទៅសិក្សាអំពីបញ្ហាសុខភាពជាមួយប្រជាពលរដ្ឋនេះគ្រោង នឹងបញ្ចប់នៅអំឡុងខែកក្កដាខាងមុខ នៅ ពេលប្រមូលបានពត៌មានពីប្រជាពលរដ្ឋ គ្រប់២៤ខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា ។​

មានតែគណបក្សសមរង្ស៊ីមួយគត់ ដែលមានគោលនយោបាយសុខភាពច្បាស់លាស់ ហើយផ្តើមចេញពីតំរូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ។

ចូលរួមគាំទ្រគណបក្ស សម រង្ស៊ី ដើម្បីទទួលបាននូវសេវាសុខាភិបាលនៅកម្ពុជាល្អប្រសើរ ។

គណបក្សសមរង្ស៊ីជាគណបក្សនយោបាយតែមួយគត់ ដែលយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពរបស់ប្រជា ពលរដ្ឋ ។​

 

Related Posts