នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១១ ក្រុម អ្នកតំណាងរាស្រ្តនៃ គណបក្ស សម រង្ស៊ី ចំនួន០៩រូប បានស្នើឲ្យនាយករដ្ឋមន្រ្តី កម្ពុជា លោក ហ៊ុន សែន លុបកិច្ចសន្យា សម្បទានដីសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន វៀតណាម ឈ្មោះ ស៊ី អ ស៊ី ខេ និងក្រុម ហ៊ុន មួយចំនួនទៀត ដែលបាននិងកំពុង ធ្វើសកម្មភាពកាប់បំផ្លាញ ព្រៃឈើ យ៉ាង អាណាធិបតេយ្យ នៅក្នុងតំបន់ព្រៃ ឡង់ និងស្នើសុំដាក់ព្រៃឡង់ ជាបេតិកភ័ណ្ឌ ពិភពលោក ។