វិទ្យាស្ថានសាធារណៈរដ្ឋអន្តរជាតិ IRI សហការជាមួយគណបក្ស សម រង្ស៊ី រាជធានីភ្នំពេញ នៅព្រឹកនេះបាន រៀបចំសិក្ខាសាលាបណ្តុះបណ្តាលដល់ចលនាយុវជន សម រង្ស៊ី ប្រមាណជិត ១០០នាក់ ក្រោមប្រធានបទការជំរុញឲ្យយុវជនទៅចុះឈ្មោះបោះឆ្នោត ។
Archive for មិថុនា 2011

បន្ទាប់ពីមានលិខិតអន្តរាគមន៍ពីសមាជិកសភាបារាំងយ៉ាងហោច៣រូប ដែលទទូចឲ្យ រដ្ឋាភិបាលបារាំងអន្តរាគមន៍លើករណីមេបក្សប្រឆាំង សម រង្ស៊ី នៅថ្ងៃទី ២ និង៣ ខែកក្កដា នេះប្រតិភូបារាំងមួយក្រុម ដឹកនាំដោយលោក François Fillon នាយករដ្ឋមន្ត្រី បារាំង

អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី ដាក់លិខិតជូនប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យចាត់វិធានការចំពោះនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ក្នុងរាជរដ្ឋាភិបាល ដែលបានបំពានមាត្រា ៩៦ នៃរដ្ឋធម្មនុញ្ញ ដោយមិនឆ្នើយនឹងសំណួររបស់អ្នកតំណាងរាស្រ្ត ដើម្បីធានាការពារការគោរពរដ្ឋធម្មនុញ្ញ ។

កន្លងមកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ធ្លាប់បានសរសេរលិខិតផ្ញើទៅលោក សុខ អាន ប្រធានអជ្ញាធរអប្សរា ជំរុញឲ្យមានការរៀបចំសណ្តាប់ធ្នាប់ជុំវិញប្រាសាទបន្ទាយស្រី ដោយមាន ការចូលរួមពីប្រជាពលរដ្ឋ និងទទួលបានផលស្មើៗគ្នា ប៉ុន្តែមិនការឆ្លើយតបនោះទេ ដែលគេនៅ តែឃើញសកម្មភាពរបស់អជ្ញាធរអប្សរានេះ បន្តកើតមានយ៉ាងព្រៃផ្សៃលើប្រជាពលរដ្ឋ ដែលរស់ នៅ និងលក់ដូរនៅទីនោះ ។

សមាជិកក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី និងក្រុមប្រឹក្សាជាប់ឆ្នោត មកពីខណ្ឌ៧មករា និងខណ្ឌសែនសុខចំនួន៦៥នាក់ បានជួបប្រជុំគ្នានៅល្ងាចថ្ងៃសៅរ៍នេះ នៅទីស្នាក់ការកណ្តាលគណបក្សរាជធានី ក្រោមការដឹកនាំដោយលោក ហូរ វ៉ាន់ ប្រធានក្រុមប្រឹក្សាគណបក្សនិងមានការចូលរួមដឹកនាំដោយលោកស្រី លី ស្រីវីណា តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោក ឃី វណ្ណដេត តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ។

តំណាងរាស្ត្របារាំងមួយរូបទៀតបានស្នើឲ្យបារាំង និងអ៊ឺរ៉ុបអន្តរាគមន៍ លើករណីលោកប្រធានសមរង្ស៊ី
យោងតាមលិខិតមួយច្បាប់ ដែលទទួលបានពីលោក ថៃ មករា តំណាងគណបក្សសមរង្ស៊ីនៅទ្វីបអ៊ឺរ៉ុប មានសមាជិកសភាបារាំងមួយរូបទៀតហើយ បានសរសេរលិខិតជំរុញឲ្យរដ្ឋាភិបាលបារាំង តាមរយៈក្រសួងការបរទេស ដែលមានលោក អាឡាំង ហ្ស៊ូពេ ជារដ្ឋមន្ត្រី ត្រូវបង្ហាញជំហររបស់ខ្លួនរឹងមាំ ចំពោះការថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្នកំពុងធ្វើលទ្ធិប្រជាធិតេយ្យទន់ខ្សោយ។

លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារគណបក្ស សម រង្ស៊ី ប្រចាំភូមិភាគទីបួន បានធ្វើដំណើរជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាគណបក្ស ឃុំ ក្នុងស្រុកចំនួន៣ គឺស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ និងស្រុកភ្នំស្រុក ក្នុងខេត្តបន្ទាយមានជ័យ រួមជាមួយសកម្មជនរបស់គណបក្សនៅទីនោះ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ខែមិថុនា។

យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន២កំពុងធ្វើការការបំផ្លាញព្រៃក្នុងខេត្តរតនៈគិរី ក្រោមលេស សម្បទាន បើទោះបីរដ្ឋាភិបាលបានប្រកាសយកដីមកវិញហើយក៏ដោយ ។

តំណាងរាស្រ្តគណបក្ស សម រង្ស៊ី ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានសម្តែងកង្វល់ ទៅលើការបាត់បង់សិទ្ឋិបោះឆ្នោតរបស់ពលរដ្ឋ នៅខណៈពលរដ្ឋជាច្រើន គ្រួសារ ត្រូវអាជ្ញាធរបញ្ជូនអោយទៅរស់នៅតាំងទីលំនៅថ្មីក្រៅក្រុងភ្នំពេញ ។

លិខិតរបស់អ្នកតំណាងរាស្ត្របានផ្ញើម្តងរួចទៅហើយកាលពីថ្ងៃពុធ ទី២២ ខែមិថុនា ដើម្បីចូល ជួបសួរសុខទុក្ខពលរដ្ឋម្នាក់ឈ្មោះ លោកស្រី ញិល សាមី អាយុ៤២ឆ្នាំ នៅភូមិព្រែកត្រែង ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធធនាគារ។

លោក ហ្វ្រង់ ស្វរ ប្រ៊ុត សមាជិកសភាបារាំងមួយរូបទៀត មកពីគណបក្សសង្គមនិយម បាន សរសេរលិខិតមួយច្បាប់ទៅកាន់លោក អាឡាំង ហ៊្សូពែ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង ដើម្បី ឲ្យលោកក្នុងនាមរដ្ឋាភិបាលបារាំង ត្រូវសំដែងនូវការគាំទ្រច្បាស់លាស់ ចំពោះករណីនយោបាយ របស់លោកសមរង្ស៊ីមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។

ជាថ្មីម្តងទៀតសមាជិកសភាមកពីគណបក្ស សម រង្ស៊ី បានជម្រុញឲ្យ រដ្ឋាភិបាលកម្ពុជាប្រញាប់ប្រើប្រាស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ ដើម្បីការពារបូរណភាពទឹកដីខ្មែរ ប្រឆាំង នឹងបរទេសឈ្លានពាន ប្រកបដោយប្រសិទ្ធិភាព ។

វាពិតជាមិនមានទេយុត្តិធម៌ និងមិនមានលក្ខណៈស៊ីជំរៅ នៅពេលដែលតុលាការសាលាដំបូង រាជធានីភ្នំពេញ បានកាត់ទោសគណបក្សនយោបាយចំនួន១០ក្នុងពេលតែមួយ។ នេះជា ប្រសាសន៍ របស់លោក ជូង ជូងី មេធាវីការពារក្តីរបស់គណបក្ស សម រង្ស៊ី ។

ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១១តំណាងរាស្រ្តមណ្ឌលកណ្តាល លោក ចាន់ ចេង និងលោកស្រី ពត ពៅ រួមជាមួយសហការី លោកស្រី ឡាយ បូនី ចុះជួបសួរសុខទុក្ខ ផ្តល់ប្រាក់មួយចំនួន ស្បៀងអាហារ ពិនិត្យ ព្យាបាល នឹងផ្តល់ថ្នាំពេទ្យ ជូនម្តាយជនរងគ្រោះ

អគ្គលេខាធិការគណបក្ស សម រង្ស៊ី និងជាប្រធានក្រុមការងារគណបក្សសមរង្ស៊ីនៅខេត្តព្រៃវែង លោកស្រី កែ សុវណ្ណរ័ត្ន និងលោក នុត រំដួល តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ កាលពីថ្ងៃ២១ ខែមិថុនានេះ បានដឹកនាំថ្នាក់ដឹកនាំគណបក្សខេត្តព្រៃវែង និងស្រុក ចុះសួរសុខទុក្ខសកម្មជនគណបក្ស និងប្រជាពលរដ្ឋ ដែលរស់នៅក្នុង ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ប្រមាណជាង១០០នាក់។

A SRP delegation composed of elected Members of Parliament Sam Rainsy, Yim Sovann, Son Chhay, Kuoy Bunroeun and Tioulong Saumura, is currently in Manila, The Philippines, to attend the 57th Congress of Liberal International (LI) from 16 to 20 June 2011.

ឆ្លើយតបទៅនឹងការរីកចំរើននៃសកម្មភាពការងារ និងការកើនឡើងច្រើននៃចំនួនអ្នកគាំទ្រគណបក្ស សម រង្ស៊ី នៅគ្រប់ទិសទី ពិសេសក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១១នេះ

បុរសជាប្តីមានឈ្មោះសាំងផល្លីបានប្រាប់កម្មវិធីពន្លឺភ្លើងទៀនថាប្រពន្ធរបស់គាត់ឈ្មោះស្រេង សុខនីមអាយុ៣១ឆ្នាំ ដែលទើបសំរាលកូនខ្ចីបាន១ខែ បានកើតជំងឺគ្រុនក្តៅខ្លាំង ដែលគាត់ហៅថា ជាជំងឺទាស់ ដោយសារតែរន្ធត់ចិត្ត ពេកនៅពេលអជ្ញាធរខណ្ឌឬស្សីកែវ ដឹកនាំដោយលោក កូប ស្លេះ អភិបាលខណ្ឌ បានយកគ្រឿងចក្រមកវាយកំទេចផ្ទះរបស់គាត់មានទីតាំងឋិតនៅជាប់ត្រើយខាងកើត គល់ស្ពានជ្រោយចង្វាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រម្សិលមិញ។

ប្រជាពលរដ្ឋជិត៥០០នាក់តំណាងឲ្យប្រជាពលរដ្ឋសរុបទាំងអស់ ក្នុងស្រុកចំនួន៤ នៅខេត្តកំពង់ ឆ្នាំង ដែលកំពុងមានការព្រួយបារម្ភចំពោះការព័ទ្ធយកដីធ្វើដោយ ក្រុមហ៊ុនភាពីម៉ិច ដែលទទួល បានសម្បទានពីរដ្ឋាភិបាល