តំណាងរាស្រ្តគណបក្ស សម រង្ស៊ី លោក ជា ប៉ូច កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១ បានអញ្ជើញចូលរួម វេទិការសាធារណៈមួយ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ឋិ មនុស្ស កម្ពុជា ស្ថិតនៅក្នុងឃុំរីករាយ ស្រុក រវៀង ខេត្តព្រះវិហារ ។
នៅក្នុងវេទិកាសាធារណៈ ដែលមានពលរដ្ឋ ប្រមាណជាជាង ៥០០នាក់ មកពីបួនខេត្ត រស់នៅជុំវិញតំបន់ព្រៃឡង់ មានខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែ និងខេត្តព្រះវិហារ នោះ តំណាងរាស្រ្ត គណបក្ស សម រង្ស៊ី លោក ជា ប៉ូច បានលើកទឹកចិត្ត អោយ ពលរដ្ឋសម្តែងនូវ ទុកកង្វល់ដែលពួកគេ កំពុងជួបប្រទះក្នុងជីវភាពរស់នៅសព្វថ្ងៃ ។
ថ្លែនៅចំពោះមុខអ្នកតំណាងរាស្រ្ត គណ បក្ស សម រង្ស៊ី គណបក្ស សិទ្ឋិមនុស្សគណបក្ស នរោត្តម រណឬទ្ឋិ រួមនិងមន្រ្តីជាន់ខ្ពស់ ខេត្តព្រះវិហាជាច្រើនរូបផងនោះ ក្រុមប្រជាពលរដ្ឋ ដែលសុខចិត្តចំណាយប្រាក់ ផ្ទាល់ ខ្លួន ធ្វើដំណើរចូលរួមវេទិការសាធារណៈ នាពេលនោះ សុទ្ឋតែបានសម្តែងនូវកង្វល់ ស្រដៀងៗគ្នា ចំពោះរដ្ឋាភិបាល ដែលបានផ្តល់សម្បទានដី បើកដៃអោយឈ្មួញបរ ទេសយួន កាប់បំផ្លាញព្រៃឈើអស់ស្ទើរគ្មានសល់ ដែលបានធ្វើអោយប៉ះពាល់ដល់ ប្រយោជន៏របស់ពួកគេ ដូចជាដងជ័រ បោចវ័រ បោចផ្តៅ ជាដើម ។
នៅក្នុងវេទិកាដែលមានជនជាតិដើមភាគតិច ដែលគូសលើផ្ទៃមុខរបស់ខ្លួនព័ណ៌ខៀវ តំណាងអោយអ្នកអរិរក្សព្រៃឈើ បានសម្តែងមតិផងដែរថា នៅពេលពួកគេនាំគ្នាទៅ ការពារ កុំអោយមានការកាប់បំផ្លាញពីឈ្មួញបរទេសយួននោះ អាជ្ញាធរមិនបានជួយការ ពារពលរដ្ឋនោះទេ បែជាទៅការពារឈ្មួញខិលខូច បាញ់គំរាមកំហែងមកលើពលរដ្ឋ មិនអោយហ៊ានតវ៉ាទៅវិញ ។
ឆ្លើយតបញ្ហាលើកឡើងខាងលើ លោក ជា ប៉ូច បានលើកឡើងថា បើតាមការផ្តល់ ពត៌មានពី មន្រ្តីមូលដ្ឋានរបស់គណបក្ស សម រង្ស៊ី ពលរដ្ឋនៅស្ទើរគ្រប់ ឃុំ នៅក្នុងស្រុក រវៀង ខេត្តព្រះ វិហារ កំពុងប្រឈមទៅនឹងបញ្ហាជីវភាពរស់នៅ ដូចជាការជីករករ៉ែយ៉ាង អាណាធិបតេយ្យ ការឡើងថ្លៃភ្លើងអគ្គិសនីខ្ពស់ (១គីឡូ វ៉ាត់ម៉ោង តំលៃ៣៣០០ រៀល) កង្វះសេវាសុខាភិបាល បញ្ហាអប់រំ ឬបញ្ហាកសិកម្មជាដើម ដែលទាំងនេះគឺជាភាព កំសោយរបស់រដ្ឋាភិបាល ។
មួយវិញទៀត រដ្ឋាភិបាល មិនបានគិតពីប្រយោជន៏ ពលរដ្ឋនោះទេ ទើបបើកដៃ អោយឈ្មួញ កាប់ព្រៃឈើធំៗ ដែលធ្វើអោយប៉ះពាល់ប្រយោជន៌ជាតិ ប៉ះពាល់របរ ចិញ្ចិមជីវិតរបស់បងប្អូន ដែលធ្លាប់ អាស្រ័យផល ពីព្រៃឈើតាំងពីដូនតា រៀងមក។
លោក ជា ប៉ូច ក៌បានបញ្ជាក់នៅចំពោះមុខពលរដ្ឋ ដោយជំរុញ ទៅមន្រ្តីខេត្តព្រះវិហារ គ្រប់ជាន់ថ្នាក់ ពិសេសអាជ្ញាធរ ប៉ូលីស ទាហានដែលទទួលបានប្រាក់ខែ ពីការបង់ពន្ឋរបស់រាស្រ្ត ត្រូវតែបំរើរាស្រ្ត មិនត្រូវយកតួនាទីរបស់ខ្លួន មកជិះជាន់ គំរាមកំហែងមកលើពលរដ្ឋ ដូចបានលើកឡើងខាងលើនោះទេ ។ លោកក៏បានប្រាប់ទៅពលរដ្ឋដែរថា បើរដ្ឋាភិបាលមិនគិតពីប្រយោជន៏ជាតិ មិនការពាររាស្រ្តនោះទេ ពលរដ្ឋអាចមានសិទ្ឋិ បោះឆ្នោតជ្រើសរើស គណបក្សណា ដែលគិតពីប្រយោជន៌ជាតិ គិតពីជីវភាពរស់នៅ របស់ពលរដ្ឋរបស់ខ្លួន ។
នៅក្នុងវេទិកាសាធារណៈ ដែលរៀបចំដោយមជ្ឈមណ្ឌលសិទ្ឋិមនុស្សកម្ពុជា នាពេល នោះ ប្រជាពលរដ្ឋ បានស្នើទៅរដ្ឋាភិបាលអោយបញ្ឈប់អាជ្ញាប័ណ្ណ ក្រុមហ៊ុនទាំងឡាយ ណាដែលកំពុង កាប់បំផ្លាញព្រៃឈើ កំពុងជីករ៉ែយ៉ាងអាណាធិបតេយ្យ ដើម្បីរក្សាទុក សម្បត្តិទាំងនោះជាសម្បត្តិជាតិ បំរើដល់ជីវភាពពលរដ្ឋរបស់ខ្លួនទៅវិញ ។
ដោយៈ វិន វិទ្យា