នៅពេលថ្មីៗនេះ ការបែកធ្លាយនូវកិច្ចសន្ទនាសម្ងាត់ បានលាតត្រដាងអំពីទំនាក់ទំនង ពិសេស និងអាថ៌កំបាំងរវាង លោក ហ៊ុន សែន និងលោក កឹមសុខា ។ ការដែលលោក ហ៊ុន សែន ប្រើប្រាស់ភាពទុច្ចរិត និងពុតត្បុតរបស់លោក កឹម សុខា ធ្វើអោយសាធារណជន មើលឃើញកាន់តែច្បាស់ថា គណបក្ស សម រង្ស៊ី ជាក្តីសង្ឃឹមតែមួយគត់របស់ប្រជា រាស្ត្រខ្មែរ ។
កិច្ចសន្ទនាដែលថតជាប់ក្នុងខ្សែអាត់បានធ្វើឡើង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៧ គឺ ក្នុងរយៈ ពេលតែ២ថ្ងៃប៉ុណ្ណោះ ក្រោយពីការបង្កើតគណបក្សសិទិ្ធមនុស្ស ។ នៅក្នុង កិច្ច សន្ទនានោះ លោក ហ៊ុន សែន និងលោក កឹម សុខា បានជជែកគ្នាពីការបង្កើត គណបក្ស សិទិ្ធមនុស្សនេះ ។ លោក កឹម សុខា បានថ្លែង អំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់ លោក ហ៊ុន សែន ហើយលោក ហ៊ុន សែន បានផ្តល់ទៅ អោយលោក កឹម សុខា នូវដំបូន្មាន និងអនុសាសន៍ជាច្រើនសំរាប់ដឹកនាំគណបក្សសិទិ្ធមនុស្សតទៅមុខទៀត។