Wednesday 10 August 2011

ទំព័រដើម សកម្មភាព

តំណាងរាស្រ្តគណបក្ស សម រង្ស៊ី មណ្ឌលកណ្តាល ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែល រងគ្រោះក្នុងរឿងជម្លោះដីធ្លីនៅខេត្តកណ្តាល

ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១១​តំណាងរាស្រ្តមណ្ឌលកណ្តាល​ លោក ចាន់ ចេង​​ និងលោកស្រី ពត ពៅ រួមជាមួយសហការី លោកស្រី ឡាយ បូនី ចុះជួបសួរសុខ​ទុក្ខ ផ្តល់ប្រាក់មួយចំនួន ស្បៀងអាហារ ពិនិត្យ ព្យាបាល នឹងផ្តល់ថ្នាំពេទ្យ ជូនម្តាយ​ជនរងគ្រោះ ដែលជាប់់ពន្ធគារ និងប្រជាពលរដ្ឋ​ជាង១០០គ្រួសារ ក្នុងរឿងវិវាទដីធ្លី នៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រវាងអ្នកមាន​អំណាចឈ្មោះ ប្រាក់ សាវុធ អតីតអភិបាលរងទី២ ខេត្តកណ្តាល ហើយបច្ចុប្បន្ន​ជា​សមា​ជិក​ក្រុមប្រឹក្សាខេត្តក្រចេះ មកពី គណបក្សប្រជាជន ៕​


Related Posts