Wednesday 10 August 2011

ទំព័រដើម សកម្មភាព

អគ្គលេខាធិការគណបក្ស សម រង្ស៊ី សំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅស្រុកបាភ្នំ ខេត្តព្រៃវែង

អគ្គលេខាធិការគណបក្ស សម រង្ស៊ី និងជាប្រធានក្រុមការងារគណបក្សសមរង្ស៊ីនៅខេត្តព្រៃវែង លោកស្រី កែ សុវណ្ណរ័ត្ន និងលោក នុត រំដួល តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ កាលពីថ្ងៃ២១ ខែមិថុនានេះ បានដឹកនាំថ្នាក់ដឹកនាំគណបក្សខេត្តព្រៃវែង និងស្រុក ចុះសួរសុខទុក្ខសកម្មជន​គណបក្ស និងប្រជាពលរដ្ឋ ដែលរស់នៅក្នុង ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ប្រមាណជាង១០០នាក់។

កម្មវិធីសំណេះសំណាលនេះធ្វើឡើងក្នុងនាមអ្នកណាងរាស្ត្រ ជួបជាមួយប្រជាពលរដ្ឋ ដែលជា សិទ្ធិត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់នានា​ស្តីពីអ្នកតំណាងរាស្ត្រ។ លោកស្រី កែ សុវណ្ណ

រ័ត្ន បានថ្លែងថា ទោះបីលោកស្រីបានជាប់ឆ្នោតជាតំណាងរាស្ត្រនៅក្នុងខេត្តសៀមរាប ប៉ុន្តែច្បាប់ បានចែងថា អ្នកតំណាងរាស្ត្រមណ្ឌលណាក៏ដោយ មានសិទ្ធិជួបសួរសុខទុក្ខប្រជាពលរដ្ឋគ្រប់ ទីកន្លែង ដោយមិនមានការហាមឃាត់ ឬគំរាមកំហែងនោះឡើយ។ ហើយប្រសិនបើប្រជាពលរដ្ឋ មានបញ្ហា ដែលត្រូវការជំនួយ អ្នកតំណាងរាស្ត្រនឹងធ្វើការងារទាំងអស់នោះដោយមិនប្រកាន់ ពី និន្នាការនយោបាយ ឬទីតាំងឡើយ។ នេះជាក្រមសីលធម៌របស់តំណាងរាស្ត្រ ដែលទទួលបាន ការគាំទ្រពីប្រជាពលរដ្ឋ។ អ្វីទាំងនេះត្រូវបានអនុវត្តរួចហើយសំរាប់គណបក្ស សម រង្ស៊ី ដែលជា គណបក្សប្រជាធិបតេយ្យ និងជាបក្សប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា ប៉ុន្តែសំរាប់គណបក្សដទៃ ទៀតមានទាំងគណបក្សកាន់អំណាចផងនោះ គេមិនដែលបានឃើញអ្នកតំណាងរាស្ត្រ ចេញមុខ ធ្វើអន្តរាគមន៍ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនោះទេ មានន័យថានៅពេលប្រជាពលរដ្ឋ មានទុក្ខ អ្នកតំណាងរាស្ត្រយករួចខ្លួន ហើយនៅពេល ប្រជាពលរដ្ឋទទួលបានការដោះស្រាយ តំណាងរាស្ត្រទាំងនោះ បានចេញមុខមកយកគុណសម្បត្តិ ហើយអួតអាងបន្ថែមពីស្នាដៃ និងសមិទ្ធិផលរបស់គណបក្សផងគេ។ សួរថាតើនរណាជាអ្នកធ្វើសេចក្តីសំរេច ដែលនាំឲ្យប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មានទាំងបញ្ហាដីធ្លី បញ្ហាទំនិញឡើងថ្លៃ បញ្ហាចូលព្យាបាល នៅមន្ទីរពេទ្យរដ្ឋត្រូវបង់ប្រាក់ បញ្ហាកុងត្រូវជជុះ ដែលចាំជំរិតយកលុយពីប្រជាពលរដ្ឋដឹក កសិផលរបស់ខ្លួនទៅលក់ នេះជារបៀបដឹកនាំ ដែលគេឃើញមានការធ្វើឡើងជាប្រព័ន្ធ កើតចេញពីរដ្ឋាភិបាលគណបក្សកាន់អំណាចសព្វថ្ងៃ ។​ លោកស្រីបានលើកជាឧទាហរណ៍អំពី បញ្ហាព្រំដែននៅក្នុងស្រុកចន្ទ្រាខេត្តស្វាយរៀង ដែលគណបក្ស សម រង្ស៊ី មិនមានទេអ្នកតំណាង រាស្ត្រនៅក្នុងមណ្ឌលនោះ ប៉ុន្តែលោកប្រធាន សម រង្ស៊ី ដែលជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានធ្វើអន្តរាគមន៍ជូនប្រជាពលរដ្ឋ ដែលបាត់ដីធ្លី ដោយសារបង្គោលព្រំដែនលេខ១៨៥ ដោយ ជោគជ័យ បន្ទាប់ពីពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ មកកាន់អជ្ញាធរ និងអ្នកតំណាងរាស្ត្រ គណបក្សកាន់អំណាច ដែលមានអាសនៈនៅទីនោះ មិនទទួលបានការយកចិត្តទុកដាក់ និងធ្វើ ការដោះស្រាយ ។ នេះជាឧទាហរណ៍មួយក្នុងចំណោមករណីជាច្រើនទៀត ដែលកើតមានឡើង នៅពាសពេញផ្ទៃប្រទេស ពិសេសករណីដីធ្លី ហើយភាគច្រើននៃគូរទំនាស់ជាមួយប្រជាពលរដ្ឋ​ គឺអ្នកមានអំណាច និងក្រុមហ៊ុនឯកជនមួយចំនួនទៀត តាមរយៈសម្បទានដែលជាសេចក្តីសំរេច របស់រដ្ឋាភិបាល ។

លោស្រី កែ សុវណ្ណរ័ត្ន បានរំលឹកឲ្យប្រជាពលរដ្ឋ ចេះធ្វើការថ្លឹងថ្លែងដើម្បីជ្រើសរើស មេដឹកនាំ ដែលពួកគាត់មានឪកាសតែម្តងគត់ក្នុងរយៈពេល៥ឆ្នាំ។ លោកស្រីថា សន្លឹកឆ្នោតមួយ សន្លឹក របស់ប្រជាពលរដ្ឋមានសារៈសំខាន់ណាស់ ដែលអាចកំណត់ជោគវាសនារបស់ខ្លួន និងរបស់ជាតិខ្មែរទាំងមូលរយៈពេល៥ឆ្នាំ។ មានតែគណបក្សសមរង្ស៊ីមួយគត់ ដែលជាក្តីសង្ឃឹម រស់រាស្ត្រខ្មែរ ដូចនេះប្រជាពលរដ្ឋត្រូវតែរួមកំលាំងគ្នា ធ្វើការគាំទ្រគណបក្សសមរង្ស៊ីតែមួយគត់ ដើម្បីធ្វើការផ្លាស់ប្តូរ ស្វែងរកយុត្តិធម៌សង្គម និងការពារបូរណៈភាពទឹកដីប្រទេសកម្ពុជាឲ្យនៅ គង់វង្ស។

លោកស្រី ក៏បានជំរុញឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកបាភ្នំខិតខំធ្វើស្រែចំការរបស់ខ្លួន នារដូវ វស្សាឆ្នាំនេះ កុំទុកដីឲ្យនៅទំនេរចោល។ បន្ថែមពីលើនេះលោកស្រីបានធ្វើការអំពាវនាវឲ្យ អជ្ញាធរគ្រប់ខេត្តក្រុង និងក្រុមហ៊ុនមួយចំនួនត្រូវបញ្ឈប់ការដណ្តើមយកដីរបស់ប្រជាពលរដ្ឋ​ ហើយប្រគល់សងមកឲ្យពលរដ្ឋវិញដើម្បីពួកគាត់អាចធ្វើសែ្រចំការទាន់រដូវកាល។​ លោកស្រី ថា កសិកររស់ដោយសារមានដី ហើយបើសិនដីត្រូវបានគេរឹបអូស តើឲ្យពួកគាត់ត្រូវរស់នៅយ៉ាង ដូចម្តេច?​ កង ប៊ុន

 

Related Posts