Wednesday 10 August 2011

ទំព័រដើម សកម្មភាព

តំណាងរាស្ត្រគណបក្ស សម រង្ស៊ី មណ្ឌលកណ្តាល២រូបស្នើជួបពលរដ្ឋ ភូមិព្រែកត្រែង ដែលកំពុងឋិតក្នុងពន្ធធនាគារ ដោយបញ្ហាដីធ្លី

អ្នកតំណាងរាស្ត្រពិនិត្យជំងឺជូនគ្រួសារលោកស្រីញិលសាមី និងប្រជាពលរដ្ឋក្នុងភូមិ

 

លិខិតរបស់អ្នកតំណាងរាស្ត្របានផ្ញើម្តងរួចទៅហើយកាលពីថ្ងៃពុធ ទី២២ ខែមិថុនា ដើម្បីចូល ជួបសួរសុខទុក្ខពលរដ្ឋម្នាក់ឈ្មោះ លោកស្រី ញិល សាមី អាយុ៤២ឆ្នាំ នៅភូមិព្រែកត្រែង ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធធនាគារ។

លោកស្រី ពត ពៅ និងលោក ចាន់ ចេង អ្នកតំណាងរាស្ត្រមណ្ឌលកណ្តាលមកពីគណបក្ស សម រង្ស៊ី បានចុះហត្ថលេខារួមគ្នាលើលិខិត ផ្ញើជូនប្រធានសាលាដំបូងខេត្តកណ្តាល។ អ្នកតំណាងរាស្ត្រ បានទទូចឲ្យមានការឆ្លើយតបមកវិញដើម្បីបានចូលជួបពលរដ្ឋឈ្មោះ ញិល សាមី តាមគំរោង នៅថ្ងៃទី២៩ខែមិថុនា ហើយវាជាសិទ្ធិស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាមាត្រាទី៧៧របស់អ្នកតំណាងរាស្ត្រ។

កាលពីថ្ងៃទី១៩ខែឧសភា តំណាងពលរដ្ឋ ឈ្មោះ ញិល សាមី ត្រូវបានតុលាការចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងសកម្មភាពការពារដីរបស់អ្នកភូមិព្រែកត្រែង ប្រឆាំងនឹងការឈូសឆាយរបស់ឈ្មោះ ប្រាក់ សាវុធ។ កាលពីថ្ងៃពុធ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី​ និងក្រុមការងារគណបក្សខេត្ត បានទៅសុខទុក្ខក្រុមគ្រួសាររបស់លោកស្រី ញិល សាមី។ ហើយកាលពីថ្ងៃទី២១ខែមិថុនានេះ ប្រជាពលរដ្ឋជាង១០០នាក់បាននាំគ្នាធ្វើការតវ៉ា ខាងមុខសាលាដំបូងខេត្តកណ្តាលដើម្បីស្នើឲ្យ ដោះលែងលោកស្រី ញិល សាមី មកវិញ ប៉ុន្តែត្រូវបរាជ័យ ។ អានលិខិត…. កង ប៊ុន

 

Related Posts