Wednesday 10 August 2011

ទំព័រដើម សកម្មភាព

នាយករដ្ឋមន្ត្រីបារាំងទស្សនៈកិច្ចកម្ពុជា ឆ្លើយតបសំណើ របស់សមាជិកសភាបារាំង និងអ៊ឺរ៉ុប

លោក François Fillon នាយករដ្ឋមន្ត្រីបារាំង

29-06-2011

បន្ទាប់ពីមានលិខិតអន្តរាគមន៍ពីសមាជិកសភាបារាំងយ៉ាងហោច៣រូប ដែលទទូចឲ្យ រដ្ឋាភិបាល​បារាំងអន្តរាគមន៍លើករណីមេបក្សប្រឆាំង សម រង្ស៊ី នៅថ្ងៃទី ២ និង៣ ខែកក្កដា នេះប្រតិភូបារាំង​មួយក្រុម ដឹកនាំដោយលោក François Fillon នាយករដ្ឋមន្ត្រី បារាំង អមដំណើរដោយរដ្ឋមន្ត្រី​បារាំងបួនរូបទៀត នឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ដំណើរទស្សនៈកិច្ចនេះបង្ហាញ​​​ពី​ជំហរបារាំង និងអ៊ឺរ៉ុបក្នុងនាមបារាំងជាប្រធានសហព័ន្ធ ចំពោះការគាំទ្រឲ្យមានការវិលត្រឡប់ មកកម្ពុជាវិញរបស់មេបក្សប្រឆាំង សម រង្ស៊ី ។

កិច្ចអន្តរាគមន៍នេះបញ្ចាក់យ៉ាងច្បាស់ថា បារាំង និងអ៊ឺរ៉ុបបានចាត់ទុកករណីរបស់លោក សម រង្ស៊ី ដែលពាក់ព័ន្ធជាមួយបណ្តឹងរបស់រដ្ឋាភិបាលកម្ពុជាអំពីបញ្ហាព្រំដែន  ថាជារឿងនយោបាយ​សុទ្ធសាធ។

សកម្មជនគណបក្សសមរង្ស៊ីផ្តល់ក្តីសង្ឃឹមថា ដំណើរទស្សនៈកិច្ចនេះ ជាការបើកផ្លូវដ៏វិជ្ជមាន​សំរាប់​មេបក្ស សម រង្ស៊ី វិលត្រឡប់មកប្រទេសកម្ពុជាវិញយ៉ាងឆាប់រហ័ស ៕ កង ប៊ុន

 

 

Related Posts