កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១១ លោក សុន ឆ័យ អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ ស្នើនាយករដ្ឋមន្រ្តី ឲ្យពន្យាកាអនុវត្តគំរោងវារីអគ្គីសនីសេសានក្រោម 11 របស់ក្រុមហ៊ុនវៀតណាមឈ្មោះ EVN ហ៊ុនជាមួយក្រុមហ៊ុន Royal Group ។
Archive for មិថុនា 2011

កម្មកររោងចក្រស៊ូភើថិច ប្រមាណជាងមួយពាន់នាក់នៅតែបន្តការតវ៉ារឿងប្រាក់ខែដែលថៅកែ មិនបានបើកឲ្យតាំងពីខែខែឧសភា រួមទាំងប្រាក់ប្រយោជន៍ផ្សេងៗមួយចំនួនទៀតដែលត្រូវបាន ខកខានតាំងពីខែធ្នូចុងឆ្នាំ២០១០កន្លងមកម្ល៉េះ។

លោកស្រីអគ្គលេខាធិការគណបក្សសមរង្ស៊ី កែ សុវណ្ណរ័ត្ន អមដំណើរដោយសមាជិកក្រុមប្រឹក្សា ខេត្តស្រុក ក្នុងខេត្តព្រៃវែងកាលពីថ្ងៃអាទិត្យទី១២ខែមិថុនានេះបានចុះជួបជាមួយសមាជិក ក្រុម ប្រឹក្សាឃុំចំនួន៤ឃុំ រួមជាមួយប្រជាពលរដ្ឋក្នុងស្រុកកញ្ច្រៀច និងស្រុកពារាំងខេត្តព្រៃវែង។

បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល៣សប្តាហ៍នៅទ្វីបអាមេរិកមានសហរដ្ឋអាមេរិក និងកាណាដា ប្រធានគណបក្សប្រឆាំងសមរង្ស៊ីបានបន្តដំណើរទៅកាន់ប្រទេសហូឡង់ ទីដែល លោកបានជួបជាមួយមន្ត្រីរដ្ឋាភិបាលរបស់ប្រទេសនេះ មន្រ្តីរដ្ឋសភាហូឡង់ និងអង្គការសង្គម ស៊ីវិលនៅទីនោះ។ លោកសមរង្ស៊ីក៏បានទទួលនូវការរាក់ទាក់ដ៏កក់ក្តៅពីសហគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅ ក្នុងប្រទេសហូឡង់ផងដែរ។

ការដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ របស់ក្រសួងមហាផ្ទៃ ដោយចោទ ប្រកាន់ថា គណបក្ស សម រង្ស៊ី មិនបានផ្ញើរបាយការណ៍ប្រចាំឆ្នាំ២០០៦ ទៅក្រសួងមហាផ្ទៃ គឺជាចេតនារំខាន និងបង្ខូចកេរ្តិ៍ឈ្មោះគណបក្ស សម រង្ស៊ី ។

រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង លោក Alain JUPPE’ បានសម្តែងការព្រួយបារម្ភក្នុងនាមប្រទេសបារាំងចំពោះ ករណីប្រធានគណបក្សប្រឆាំងនៅកម្ពុជាលោកសមរង្ស៊ីដែលត្រូវបានសភាដកអភ័យឯកសិទ្ធ

នៅក្នុងទីអារាមវត្តអង្គតាម៉ិញ ហៅវត្តគោកចំបក់ ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ដែលភាគច្រើនមាន ដើមកំណើតជាខ្មែរកម្ពុជាក្រោម បានមកជួបជុំគ្នាយ៉ាងច្រើនកុះករ ធ្វើពិធីបុណ្យតាមបែបពុទ្ធ សាសនា រំលឹកខួបនៃព្រឹត្តិការណ៍ដែលអាណាព្យាបាលបារាំងបានកាត់ដីខ្មែរ ដែលគេស្គាល់ថា ជាកម្ពុជាក្រោមឲ្យទៅប្រទេសវៀតណាមដោយអយុត្តិធម៌ ក្នុងឆ្នាំ១៩៤៩។

បើតាមសម្តីរបស់លោក សុខ សំអៀន សមាជិកក្រុមប្រឹក្សាក្រុងបាវិតជាប់ឆ្នោតមកពីគណបក្ស សម រង្ស៊ី បានឲ្យដឹងថា ផ្ទាំងប៉ាណូ និងផ្លាកពាណិជ្ជកម្មភាគច្រើន នៅក្នុងក្រុងបាវិត ត្រូវបានសរសេរជាភាសាវៀតណាម ដោយអក្សរខ្មែរ

យ៉ាងហោចណាស់មានផ្ទៃដី រាប់ពាន់ហិចតា នៃតំបន់ព្រៃការពារសត្វព្រៃឪរ៉ាល់ត្រូវបានរដ្ឋា ភិបាលកាត់ចេញ ហើយបានប្រគល់ទៅឲ្យក្រុមហ៊ុនឯកជន ធ្វើការវិនិយោគលើវិស័យកសិឧស្សា ហកម្ម ។