លោកប្រធាន សម រង្ស៊ី ផ្ញើលិខិតចូលរួមសំដែងនូវការសោកស្តាយ និងរំលែកទុក្ខដ៏សែនក្រៀមក្រំ ចំពោះមរណភាពរបស់លោក យិន សុខ ជំទប់ទី១ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្ព្រៃវែង មកពីគណបក្ស សម រង្ស៊ី
Archive for កក្កដា 2011

បើយើងរំលឹងឡើងវិញពីការតវ៉ារបស់កម្មកររោងចក្រមិថុនា ក្រោយថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១១ បន្ទាប់ពីរោងចក្រកាត់ដេរ ជួនតិចថាលយ៍ ហៅមិថុនា១នេះ ត្រូវបាន ភ្លើងឆេះ គេនឹងបានមើលឃើញនូវការតស៊ូយ៉ាងស្វិតស្វាញ…

នៅទីស្នាក់ការកណ្តាលរបស់គណបក្ស សម រង្ស៊ី នាថ្ងៃពុធទី២៧ ខែកក្កដា មានរៀបចំសិក្ខាសាលា ជាមួយកម្មវិធីអភិវឌ្ឍន៏សហប្រជាជាតិ UNDP ដើម្បីផ្សព្វផ្សាយអំពីលទ្ធផល នៃការស្រាវជ្រាវមួយធ្វើឡើងដោយកម្មវិធីនេះ ដោយផ្តោតសំខាន់លើបញ្ហាយុវជន និងការចូលរួម ។

ទីស្នាក់ការកណ្តាលថ្មីរបស់គណបក្ស សម រង្ស៊ី ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១១ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកសមាជិកាគណបក្សទូទាំងប្រទេស ប្រមាណជាមួយពាន់នាក់ ។

នៅព្រឹកថ្ងៃសៅរ៍ទី២៣ខែកក្កដានេះ គណបក្ស សម រង្ស៊ី នៅទីស្នាក់ការចាស់ផ្ទះលេខ ៧១ មហាវិថីព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានការរៀបចំពិធីលាទីស្នាក់ការចាស់គណបក្ស

ហេតុអ្វីបានជាចំណូលមកពីការទស្សនាប្រាសាទ អង្គរវត្តមានកំរិតទាបស្របពេលដែលភ្ញៀវទេសចរ កើនឡើងជារៀងរាល់ឆ្នាំ
យ៉ាងហោចណាស់មានប្រាក់ចំណូលប្រមាណពី៤០ ទៅ ៥០លានដុល្លាសហរដ្ឋអាមេរិក ដែលបានមកពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត ត្រូវបានបាត់បង់ ស្របពេល ដែលប្រាក់បានមកពីវិស័យនេះប្រមាណតែ២លានដុល្លាសហរដ្ឋអាមេរិកប៉ុណ្ណោះ ត្រូវបានបញ្ជូលជាថវិកាជាតិជារៀងរាល់ឆ្នាំ។

ថ្ងៃទី២០ ខែកក្កដា នៅទីស្នាក់ការកណ្តាលថ្មីរបស់គណបក្សសមរង្ស៊ី ដែលគ្រោងនឹងធ្វើការសម្ពោធនៅប៉ុន្មានថ្ងៃទៀតនេះ មានកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី រាជធានី-ខេត្ត ទូលទាំងប្រទេស ដើម្បីជជែកពិភាក្សាគ្នាជុំវិញ ការចុះឈ្មោះបោះឆ្នោត និងការពិនិត្យ បញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១១

អគ្គលេខាធិការគណបក្ស សម រង្ស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ហ៊ឹម សូលីន ជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ដែលបាននាំយកម៉ាស៊ីនថតសម្លេង និង សំភារៈមួយចំនួន មកប្រគល់ជូនកម្មវិធីពន្លឺភ្លើងទៀន សំរាប់ប្រើប្រាស់ក្នុងការបំពេញការងារ ប្រចាំថ្ងៃ ។

As elected representatives of the Cambodian people, we are deeply
disappointed with today’s ruling by the International Court of Justice
(ICJ) in The Hague ordering both Cambodia and Thailand to withdraw
their troops from a large area surrounding Preah Vihear temple. This
Khmer temple indisputably stands on Khmer territory and is placed
under Cambodia’s sovereignty according to a judgment by the same ICJ
in 1962.

គណបក្ស សម រង្ស៊ី គ្រោងធ្វើការសម្ពោធទីស្នាក់ការកណ្តាលថ្មីរបស់គណបក្សក្នុងរាជធានី ភ្នំពេញ ដើម្បីជំនួសទីស្នាក់ការចាស់ដែលត្រូវបានផ្លាស់ប្តូរ នៅថ្ងៃទី២៣ខែកក្កដាខាងមុខនេះ។

The existence of ‘ghost’ soldiers is no secret to Prime Minister Hun Sen. Millions of dollars of State funds have been lost to corruption committed during the demobilization of soldiers following the 1991 Paris Peace Accords and a second stage of demobilization followed with a US$18.4 million World Bank loan. Marred with corruption, the World Bank discontinued the project.

សកម្មជន និងថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី ទូទាំងរាជធានីភ្នំពេញប្រមាណ ៤០០នាក់ នៅព្រឹកថ្ងៃសៅរ៍នេះ បានចូលរួមក្នុងពិធីបិទសិក្ខាសាលា ប្រមូលពត៌មានពីវិស័យសុខភាពសាធារណៈ នៅទីស្នាក់ការកណ្តាលគណបក្ស សម រង្ស៊ី រាជធានីភ្នំពេញ

ជាសកម្មភាពក្នុងការចងក្រងគោលនយោបាយសុខភាព របស់គណបក្ស សម រង្ស៊ី នៅថ្ងៃនេះ គណបក្ស សម រង្ស៊ី ខេត្តកណ្តាលបានរៀបចំសិក្ខាសាលាជួបជាមួយតំណាង របស់ប្រជាពលរដ្ឋមកពីគ្រប់ឃុំ ស្រុក ក្នុងខេត្ត ដើម្បីប្រមូលពត៌មានពីបញ្ហាប្រឈមទាំងឡាយ ដែលប្រជាពលរដ្ឋបានជួបប្រទះសព្វថ្ងៃ ក្នុងការស្វែងរកសេវាសុខភាព។

ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសមរង្ស៊ី ក្នុងខេត្តស្វាយរៀង បានចូលរួមក្នុងពិធីមួយកាល ពីថ្ងៃសៅរ៍ទី០២ ខែកក្កដា កន្លងទៅ ក្រោមការរៀបចំដោយគណបក្សសមរង្ស៊ីខេត្ត ដើម្បីស្វាគមន៍វត្តមានមេបក្ស ខេត្តថ្មី ដែលត្រូវចូលកាន់តំណែង។

ការបោះឆ្នោតក្នុងប្រទេសថៃទើបតែបញ្ចប់ថ្មីៗនេះ។ លទ្ធផលបានបង្ហាញថា គណបក្សប្រឆាំង ភឿថៃបានឈ្នះសំលេងដ៏លើសលប់លើគណបក្សកាន់អំនាចពីមុន ដែលដឹកនាំដោយលោកអាប ភីស៊ីត។

បន្ទាប់ពីមានលិខិតផ្លូវការរបស់សមាជិកសភាបារាំង យ៉ាងហោចណាស់៣រូប ដែលបានស្នើឲ្យរដ្ឋាភិបាលបារាំង និងសហគមន៍អ៊ឺរ៉ុប ធ្វើអន្តរាគមន៍លើករណីនយោបាយរបស់មេបក្សប្រឆាំងសម រង្ស៊ី ដែលត្រូវបានតុលាការកម្ពុជាកាត់ឲ្យមានទោស១៤ឆ្នាំក្នុងបណ្តឹងចំនួន៣ដាច់ដោយឡែកពីគ្នា ប៉ុន្តែមានហេតុផលតែមួយ គឺធ្វើយ៉ាងណាដើម្បីបញ្ចប់ជីវភាពនយោបាយរបស់ លោក សម រង្ស៊ី ដែលកំពុងលេចធ្លោក្នុងការធ្វើសកម្មភាពការពារប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីខ្មែរ នៅថ្ងៃនេះនាយករដ្ឋមន្ត្រីបារាំង លោក ហ្វ្រង់ស្វរ ហ្វីយ៉ុង បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាតាមគំរោងហើយ ដើម្បីជួបជាមួយថ្នាក់ដឹកនាំខ្មែរ។ ដំណើរទស្សនៈកិច្ចរបស់ លោក ហ្វ្រង់ស្វរ ហ្វីយ៉ុង មានរយៈពេល២ថ្ងៃ គឺថ្ងៃទី០២ ខែកក្កដានេះ និងនៅថ្ងៃទី០៣ ខែកក្កដាស្អែក។