Wednesday 10 August 2011

ទំព័រដើម សកម្មភាព

គណបក្ស សម រង្ស៊ី ខេត្តកណ្តាលរៀបចំសិក្ខាសាលា ពីវិស័យសុខាភិបាល

ជាសកម្មភាពក្នុងការចងក្រងគោលនយោបាយសុខភាពរបស់គណបក្ស សម រង្ស៊ី នៅថ្ងៃនេះ គណបក្ស សម រង្ស៊ី ខេត្តកណ្តាល បានរៀបចំសិក្ខាសាលាជួបជាមួយតំណាងរបស់ប្រជាពលរដ្ឋមកពីគ្រប់ឃុំ ស្រុក ក្នុងខេត្ត ដើម្បីប្រមូលពត៌មានពីបញ្ហាប្រឈមទាំងឡាយ ដែលប្រជាពលរដ្ឋបានជួបប្រទះសព្វថ្ងៃ ក្នុងការស្វែងរកសេវាសុខភាព ។ កម្មវិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់គណបក្ស សម រង្ស៊ី ក្នុងរាជធានីភ្នំពេញ ដែលតំណាងរបស់ប្រជាពលរដ្ឋ ជាមន្ត្រីក្រុមប្រឹក្សាជាប់ឆ្នោតទូទាំងខេត្ត ប្រមាណជិត៣០០នាក់ មកពីគណបក្ស សម រង្ស៊ី ដឹកនាំដោយលោក ចាន់ ចេង អនុប្រធានក្រុមប្រឹក្សាគណបក្សខេត្ត ជាអ្នកតំណាងរាស្ត្រ លោកស្រីពតពៅជាអ្នកតំណាងរាស្ត្រ និងលោកឃីម ឡាគី អ្នកតំណាងរាស្ត្រ មណ្ឌលកណ្តាល និងលោក វ៉ាន់ ណារិទ្ធ ជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ។ លោក ចាន់ ចេង បានមានប្រសាសន៍ថា បញ្ហាសុខភាពសាធារណៈ គឺជាការងារយកចិត្តទុកដាក់ដ៏សំខាន់បំផុត របស់គណបក្សសមរង្ស៊ី ។ គណបក្ស សម រង្ស៊ី យល់ថាសុខភាពជាដើមទុនដ៏សំខាន់បំផុតក្នុងការជំរុញការអភិវឌ្ឍ និងលើកកំពស់កំរិតជីវភាពគ្រួសារ ។ បើកាលណាពលរដ្ឋមានសុខភាពល្អ ពួកគាត់មានឪកាស និងមានលទ្ធភាពកាន់តែប្រសើរ ក្នុងការប្រកបរបររកស៊ីផ្សេងៗ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងចូលរួមក្នុងចលនាសង្គមជាតិ ។ លោកថារដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនាំប្រទេសជាង ៣០ឆ្នាំមកហើយនោះ មិនបានបង្ហាញឲ្យឃើញពីឆន្ទៈក្នុងការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញបានធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានការលំបាកក្នុងការស្វែងរកការព្យាបាល ជំងឺតាមមន្ទីរពេទ្យរបស់រដ្ឋ ។ ពួកគាត់ត្រូវចំណាយប្រាក់កាស និងពេលវេលាច្រើន ដើម្បីរកសេវាព្យាបាលក្នុងមន្ទីរពេទ្យ ។ ការព្យាបាលមិនបានដិតដល់ កង្វះឧបករណ៍បច្ចេកទេសវេជ្ជសាស្ត្រ គ្រូពេទ្យគ្មានក្រមសីលធម៌ និងជំនាញមិនគ្រប់គ្រាន់បានធ្វើឲ្យប្រជាពលរដ្ឋ កាន់តែធ្លាក់ចូលជ្រៅក្នុងភាពក្រីក្រ។ លោក សុន ឆ័យ ប្រធានក្រុមការងាររៀបចំគោលនយោបាយសុខភាពរបស់គណបក្ស សម រង្ស៊ី បានថ្លែងចូលរួមក្នុងសិក្ខាសាលាថា លោកចង់ឲ្យមានការនិយាយជាចំហរ និងទូលំទូលាយអំពីបញ្ហាទាំងឡាយណា ដែលប្រជាពលរដ្ឋកំពុងជួបប្រទះក្នុងវិស័យសុខាភិបាល ។ តាមរយៈតំណាងរបស់ប្រជាពលរដ្ឋមកពីគ្រប់ ឃុំ ស្រុក ក្នុងខេត្តកណ្តាល ពត៌មានទំាងនោះនឹងត្រូវចងក្រងធ្វើជាគោលនយោបាយសុខភាពរបស់គណបក្ស សម រង្ស៊ី ដើម្បីយកទៅអនុវត្តនៅពេលដែលគណបក្សសមរង្ស៊ីឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល ។ លោកបានបន្តទៀតថាបើ ប្រៀបធៀបជាមួយប្រទេសជិតខាងក្នុងតំបន់ កម្ពុជាបានដើរក្រោយគេលើផ្លូវដ៏សែនឆ្ងាយ លើការយកចិត្តទុកដាក់លើបញ្ហាសុខភាពនេះ។ លោកថារដ្ឋាភិបាលដែលល្អ និងមានការទទួលខុសត្រូវ ត្រូវតែយកចិត្តទុកដាក់ចំពោះវិស័យសុខភាពនេះ។
ជាសកម្មភាពក្នុងការចងក្រងគោលនយោបាយសុខភាពរបស់គណបក្ស សម រង្ស៊ី នៅថ្ងៃនេះ គណបក្ស សម រង្ស៊ី ខេត្តកណ្តាល បានរៀបចំសិក្ខាសាលាជួបជាមួយតំណាងរបស់ប្រជាពលរដ្ឋមកពីគ្រប់ឃុំ ស្រុក ក្នុងខេត្ត ដើម្បីប្រមូលពត៌មានពីបញ្ហាប្រឈមទាំងឡាយ ដែលប្រជាពលរដ្ឋបានជួបប្រទះសព្វថ្ងៃ ក្នុងការស្វែងរកសេវាសុខភាព ។
កម្មវិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់គណបក្ស សម រង្ស៊ី ក្នុងរាជធានីភ្នំពេញ ដែលតំណាងរបស់ប្រជាពលរដ្ឋ ជាមន្ត្រីក្រុមប្រឹក្សាជាប់ឆ្នោតទូទាំងខេត្តប្រមាណជិត៣០០នាក់ មកពីគណបក្ស សម រង្ស៊ី ដឹកនាំដោយលោក ចាន់ ចេង អនុប្រធានក្រុមប្រឹក្សាគណបក្សខេត្តកណ្តាល ជាអ្នកតំណាងរាស្ត្រ លោកស្រីពតពៅជាអ្នកតំណាងរាស្ត្រ និងលោកឃីម ឡាគី អ្នកតំណាងរាស្ត្រ មណ្ឌលកណ្តាល​ និងលោក វ៉ាន់ ណារិទ្ធ អ្នកតមណាងរាស្រ្តមណ្ឌលបាត់ដំបង ។
លោក ចាន់ ចេង បានមានប្រសាសន៍ថា បញ្ហាសុខភាពសាធារណៈ គឺជាការងារយកចិត្តទុកដាក់ដ៏សំខាន់បំផុត របស់គណបក្ស សម រង្ស៊ី ។ គណបក្ស សម រង្ស៊ី យល់ថាសុខភាពជាដើមទុនដ៏សំខាន់បំផុតក្នុងការជំរុញការអភិវឌ្ឍ និងលើកកំពស់កំរិតជីវភាពគ្រួសារ ។ បើកាលណាពលរដ្ឋមានសុខភាពល្អ ពួកគាត់មានឪកាស និងមានលទ្ធភាពកាន់តែប្រសើរ ក្នុងការប្រកបរបររកស៊ីផ្សេងៗ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងចូលរួមក្នុងចលនាសង្គមជាតិ ។ លោកថារដ្ឋាភិបាលបច្ចុប្បន្នដែល ដឹកនាំប្រទេសជាង៣០ឆ្នាំមកហើយនោះ មិនបានបង្ហាញឲ្យឃើញពីឆន្ទៈ ក្នុងការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញបានធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានការលំបាក ក្នុងការស្វែងរកការព្យាបាលជំងឺតាមមន្ទីរពេទ្យរបស់រដ្ឋ ។ ពួកគាត់ត្រូវចំណាយប្រាក់កាស និងពេលវេលាច្រើនដើម្បីរកសេវាព្យាបាលក្នុងមន្ទីរពេទ្យ ។ ការព្យាបាលមិនបានដិតដល់ កង្វះឧបករណ៍បច្ចេកទេសវេជ្ជសាស្ត្រ គ្រូពេទ្យគ្មានក្រមសីលធម៌ និងជំនាញមិនគ្រប់គ្រាន់បានធ្វើឲ្យប្រជាពលរដ្ឋកាន់តែធ្លាក់ចូលជ្រៅក្នុងភាពក្រីក្រ ។
លោក សុន ឆ័យ ប្រធានក្រុមការងាររៀបចំគោលនយោបាយសុខភាពរបស់គណបក្ស សម រង្ស៊ី បានថ្លែងចូលរួមក្នុងសិក្ខាសាលាថា លោកចង់ឲ្យមានការនិយាយជាចំហរ និងទូលំទូលាយអំពីបញ្ហាទាំងឡាយណា ដែលប្រជាពលរដ្ឋកំពុងជួបប្រទះក្នុងវិស័យសុខាភិបាល ។ តាមរយៈតំណាងរបស់ប្រជាពលរដ្ឋមកពីគ្រប់ ឃុំ ស្រុក ក្នុងខេត្តកណ្តាល ពត៌មានទំាងនោះនឹងត្រូវចងក្រងធ្វើជាគោលនយោបាយសុខភាពរបស់គណបក្ស សម រង្ស៊ី ដើម្បីយកទៅអនុវត្តនៅពេលដែលគណបក្ស សម រង្ស៊ី ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល ។ លោកបានបន្តទៀតថាបើ ប្រៀបធៀបជាមួយប្រទេសជិតខាងក្នុងតំបន់ កម្ពុជាបានដើរក្រោយគេលើផ្លូវដ៏សែនឆ្ងាយ លើការយកចិត្តទុកដាក់លើបញ្ហាសុខភាពនេះ។ លោកថារដ្ឋាភិបាលដែលល្អ និងមានការទទួលខុសត្រូវ ត្រូវតែយកចិត្តទុកដាក់ចំពោះវិស័យសុខភាពនេះ ៕ កង ប៊ុន



Related Posts