សកម្មជន និងថ្នាក់ដឹកនាំគណបក្សសមរង្ស៊ីទូទាំងរាជធានីភ្នំពេញប្រមាណ៤០០នាក់នៅព្រឹកថ្ងៃសៅរ៍នេះ បានចូលរួមក្នុងពិធីបិទសិក្ខាសាលាប្រមូលពត៌មានពីវិស័យសុខភាពសាធារណៈនៅទីស្នាក់ការកណ្តាលគណបក្ស សម រង្ស៊ី រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី លោក សុន ឆ័យ ប្រធានក្រុមការងាររៀបចំគោលនយោបាយសុខភាពរបស់គណបក្ស សម រង្ស៊ី លោក ហូរ វ៉ាន់ ប្រធានក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី រាជធានីភ្នំពេញ។
ពិធីបិទសិក្ខាសាលានេះធ្វើឡើងបន្ទាប់ពីក្រុមការងាររៀបចំគោលនយោបាយសុខភាពរបស់គណបក្ស បានទៅប្រមូលពត៌មានពីប្រជាពលរដ្ឋទូទាំងប្រទេសចប់រួចរាល់។ កង ប៊ុន