Wednesday 10 August 2011

ទំព័រដើម សកម្មភាព

គណបក្សសមរង្ស៊ីគ្រោងរៀបចំពិធីសម្ពោធទីស្នាក់ការថ្មីរបស់គណបក្ស

 

 

គណបក្ស ​សម​ រង្ស៊ី គ្រោងធ្វើការសម្ពោធទីស្នាក់ការកណ្តាលថ្មីរបស់គណបក្សក្នុងរាជធានី ភ្នំពេញ ដើម្បីជំនួសទីស្នាក់ការចាស់ដែលត្រូវបានផ្លាស់ប្តូរ នៅថ្ងៃទី២៣ខែកក្កដាខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់គណបក្ស សម រង្ស៊ី កាលពីថ្ងៃទី១៥ ខែកក្កដា គណកម្មការ​អចិន្ត្រៃយ៍គណបក្ស សម រង្ស៊ី បានសំរេចធ្វើការផ្លាស់ប្តូរទីស្នាក់ការកណ្តាលគណបក្ស ផ្ទះលេខ​៧១ មហាវិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅទីស្នាក់​ការកណ្តាលគណបក្ស ដែលស្ថិតនៅផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ពិធីលាទីស្នាក់ការចាស់ និងពិធីសម្ពោធទីស្នាក់ការថ្មី នឹងធ្វើឡើងនៅថ្ងៃទី២៣ខែកក្កដា ដោយ​ជួបជុំសមាជិក-សមាជិកាកណបក្សប្រមាណ៧០០នាក់ នៅទីស្នាក់ការផ្ទះ លេខ៧១ វេលាម៉ោង ៧.៣០នាទីព្រឹក ។ បន្ទាប់ពីកម្មវិធីលាទីស្នាក់ការចាស់ សមាជិកទាំងអស់នឹងធ្វើដំណើរមក​កាន់ ទីស្នាក់ការ​ថ្មីធ្វើពីធីសម្ពោធជាផ្លូវការ ។​    អានអត្ថបទ…

 

កង ប៊ុន


Related Posts