Tuesday 09 August 2011

ទំព័រដើម សកម្មភាព

ពិធីសម្ពោធទីស្នាក់ការថ្មីរបស់គណបក្ស សម រង្ស៊ី

នៅព្រឹកថ្ងៃសៅរ៍ទី២៣ខែកក្កដានេះ គណបក្ស សម រង្ស៊ី នៅទីស្នាក់ការចាស់ផ្ទះលេខ ៧១ មហាវិថីព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានការរៀបចំពិធីលា​ទីស្នាក់ការចាស់គណបក្ស ដោយមានការចូលរួមពីសកម្មជនរបស់គណបក្សមកពីទូទាំងប្រទេស​ប្រមាណ១០០០នាក់ ក្រោមអធិបតីភាពរបស់លោក គង់ គាំ ប្រធានស្តីទីគណបក្ស លោកស្រី កែ សុវណ្ណរ័ត្ន អគ្គលេខាធិការគណបក្ស លោក ហូរ វ៉ាន់ ប្រធានក្រុមប្រឹក្សាគណបក្សរាជធានីភ្នំពេញ និងជាអ្នកតំណាងរាស្ត្រ។

លោក ហូរ វ៉ាន់ បានថ្លែងថា ពិធីលាទីស្នាក់ការចាស់នេះ ធ្វើឡើងបន្ទាប់ពីទីស្នាក់ការថ្មីរបស់​គណបក្សឋិតនៅផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានសាងសង់សំរេចដោយជោគជ័យ និងត្រូវធ្វើការសម្ពោធនៅពេលបន្ទាប់ពី​ពិធីលាទីស្នាក់ការចាស់នេះ នៅក្នុងថ្ងៃដដែល។

បន្ទាប់ពីបញ្ចប់ពិធីលាទីស្នាក់ការចាស់ ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ ប្រមាណ១០០០នាក់ បានធ្វើដំណើរជាក្បួនឆ្ពោះមកកាន់ទីស្នាក់ការថ្មីរបស់គណបក្ស ដើម្បីបន្តពិធីសម្ពោធទីស្នាក់ការ​ថ្មី និងពិធីតាមសាសនា ដោយអភិសេករូបសំណាកព្រះបាទជ័យវរ្ម័នទី៧ និងអគ្គមហេសី គឺព្រះ​នាងឥន្ទ្រទេវី ដើម្បីសុំសេចក្តីសុខចំរើន និងយាងបារមីព្រះអង្គឲ្យមកសណ្ឋិត ជួយការពារថ្នាក់​ដឹកនាំ និងសមាជិករបស់គណបក្ស ដើម្បីជោគជ័យនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។

ទីស្នាក់ការថ្មីរបស់គណបក្ស សម រង្ស៊ី ដែលធ្វើការសម្ពោធប្រើប្រាស់ជាផ្លូវការនេះ គឺជាញើស​ឈាម និងសណ្តានចិត្តរបស់ថ្នាក់ដឹកនាំ សមាជិករបស់គណបក្សសមរង្ស៊ី និងប្រជាពលរដ្ឋទាំង​ក្នុង និងក្រៅប្រទេស ដែលបានរៃអង្គាសគ្នារហូតបានសាងសង់សំរេចនូវទីស្នាក់ការថ្មី សំរាប់​ធ្វើការងាររបស់គណបក្សនៅពេលនេះ ដែលចំណាយថវិកាសាងសង់អស់ចំនួន ២២៥,០០០ដុល្លាសហរដ្ឋអាមេរិក។

បើនិយាយពីការតស៊ូរបស់គណបក្ស សម រង្ស៊ី ចាប់តាំងពីការកកើតរហូតមកទល់បច្ចុប្បន្ននេះ គេមិនអាចបំភ្លេចបានទេ នូវការចូលរួមចំណែក របស់ទីស្នាក់ការចាស់ផ្ទះលេខ៧១ ដែលជា​ទីតាំង សំរាប់ការប្រមូលផ្តុំកំលាំងអ្នកស្នេហាលទ្ធិប្រជាធិបតេយ្យ ដើម្បីធ្វើការតស៊ូស្វែងរកនូវ​យុត្តិធម៌ជូនសង្គមជាតិ ដោយផ្អែកលើមូលដ្ឋានកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១។

ពិធីសម្ពោធទីស្នាក់ការថ្មីរបស់គណបក្ស បានបញ្ចប់នៅវេលាម៉ោងប្រមាណ៣រសៀល បន្ទាប់ពី​ប្រសាសន៍ចូលរួមរបស់លោកប្រធាន សម រង្ស៊ី តាមរយៈវីដេអូខន់ហ្វឺរ៉េន ពីប្រទេសទុយនេស៊ី និងបន្ទាប់ពីការទទួលទានអាហាររួមគ្នា ក្រោមបរិយាកាសយ៉ាងសប្បាយរីករាយ និងជាទី​មោទនៈភាពក្រៃលែង។

Related Posts