កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១១ សកម្មជនគណបក្ស សម រង្ស៊ី ពីររូប នៅស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី លួងលោមបញ្ចុះបញ្ចូល និងទិញទឹកចិត្តឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា…
Archive for កញ្ញា 2011

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១១ លោក លឹម សុគន្ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានបញ្ជាឲ្យនគរបាលនាំខ្លួនលោក មាស ប៉េង ជំទប់ទី២ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មកពីគណបក្ស សម រង្ស៊ី ទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល ដោយគ្មានដីការសម្រេចឃុំខ្លួន ។

ក្រុមអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី ដាក់លិខិតទៅលោក ឌិត មុន្ទី ប្រធានតុលាការកំពូល និងជាប្រធានក្រុមប្រឹក្សាវិន័យចៅក្រម នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ឲ្យពិនិត្យ និងមានវិធានការចំពោះលោក លឹម សុគន្ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ក្នុងការសម្រេចឃុំខ្លួនមនុស្ស មិនឈរលើមូលដ្ឋានច្បាប់ ។ ________

ខ្ញុំបាទមេធាវី ជូង ជូងី អត្តលេខ៣០០ ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំការិយាល័យច្បាប់ សីលា និងជាមេធាវីការពារសិទិ្ធឲ្យឯកឧត្តម សម រង្ស៊ី ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៦៩៣ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៨ របស់សាលាដំបូងរាជធានីភ្នំពេញ ។ អត្ថបទពេញ….

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១ សាលាដំបូងរាជធានីភ្នំពេញ នឹងបើសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្តឹងទាស់ នឹងសាលក្រមលេខ ២៣ “ច” ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១១ របស់សាលាដំបូងរាជធានីភ្នំពេញ (ករណីលោក ហោ ណាំហុង ប្តឹងលោកប្រធាន សម រង្ស៊ី …

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១ មន្រ្តីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុកមួយរូប បានព្យាយាមទិញទឹកចិត្តលោក ពុធ ផាន់នី សមាជិកក្រុមប្រឹក្សាឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មកពីគណបក្ស សម រង្ស៊ី ។

គណបក្ស សម រង្ស៊ី ដែលជាគណបក្សនយោបាយធំជាងគេ លំដាប់ទី២ នៅក្នុងប្រទេសកម្ពុជា បានប្រកាសថា ក្រុមហ៊ុន Shukaku គឺជាសត្រូវនៃប្រជារាស្រ្តខ្មែរ ដោយសារក្រុមហ៊ុននេះបាននិងកំពុងបណ្តេញប្រជាពលរដ្ឋពីតំបន់បឹងកក់ នៅរាជធានីភ្នំពេញ ដោយរឹបអូសយកដីធ្លី ផ្ទះសំបែងប្រជាពលរដ្ឋ ។

គណបក្ស សម រង្ស៊ី ស្នើឲ្យអាជ្ញាធរបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំភិតបំភ័យ និងគំរាមកំហែងសកម្មជនគណបក្សនយោបាយនានា និងសូមឲ្យដោះលែងលោក ម៉ឹក ជា ជំទប់ទី២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មកពីគណបក្ស សម រង្ស៊ី ឲ្យមានសេរីភាពវិញដោយគ្មានលក្ខខណ្ឌ ។

សេចក្តីសំរេច ស្តីពី ការតែងតាំងអគ្គលេខាធិការរងគណបក្ស ប្រធាន-អនុប្រធានគណៈកម្មាធិការប្រតិបត្តិចលនា យុវជន សម រង្ស៊ី និងការទទួលស្គាល់សមាជិកគណៈកម្មាធិការប្រតិបត្តិចលនាយុវជន សម រង្ស៊ី ___________ __________ _________

សេចក្តីសំរេច ស្តីពី ការតែងតាំង អនុប្រធានគណបក្ស អគ្គលេខាធិការគណបក្ស អគ្គហេរញ្ញិកគណបក្ស និង ស្នងការគណនេយ្យគណបក្ស ក្នុងកម្មវិធីសមាជ នៃកិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្ស កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១ _________ __________ _________

បទអន្តរាគមន៏ប្រធានក្រុមតំណាងរាស្រ្ត សុន ឆ័យ ក្នុងសមាជសាមញ គណបក្ស សម រង្ស៊ី លើកទី៥ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១

ប្រធានគណបក្សស្តីទី ដាក់លិខិតទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ឲ្យធ្វើការកែសម្រួលដោយលុបចោលចំណុច II. ២. ត្រេទី៥ នៃសេចក្តី ណែនាំរួមលេខ ០២៣ ស.ណ.ន. ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១១ ស្តីពីនីតិវិធីនៃការស្នើសុំ និងការចេញ លិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត របស់ក្រសួងមហាផ្ទៃ និង គ.ជ.ប ។

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១១ ក្រុមអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី បានស្នើលោកនាយកធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឲ្យពិនិត្យលទ្ធភាពបន្ថែមទៀតចំពោះទង្វើនៃការរឹបអូសយកដីធ្លី ការបណ្តេញពីលំនៅស្ថានដោយបង្ខំ ការគំរាមគំហែង និងការជិះជាន់ប្រជាពលរដ្ឋពីសំណាក់មន្រ្តីមានអំណាចនៃរាជរដ្ឋាភិបាលកម្ពុជា…. _____________

ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១១ ដែលជាថ្ងៃចាប់ផ្តើមនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១១នេះ មានភាពមិនប្រក្រតីមួយចំនួនបានកើតឡើង ដូចជាៈ