ចាប់ពីថ្ងៃអាទិត្យទី២៩ និងនៅថ្ងៃទី៣០ ខែមេសានេះ យុវជនគណបក្សសមរង្ស៊ីរាជធានីភ្នំពេញ ប្រមាណជាង៨០នាក់បានចូលរួមកម្មវិធី ដែលរៀបចំឡើងដោយវិទ្យាស្ថានសាធារណៈរដ្ឋអន្តរជាតិ IRI សហការជាមួយគណបក្សសមរង្ស៊ី ស្តីពីការប្រកួតប្រជែងផ្ទៃក្នុងបក្សថ្នាក់ជាតិ នៃយុវជនគណបក្សសមរង្ស៊ី។