នៅរសៀលថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១២នេះ លោកស្រីកែសុវណ្ណរតន៍ អគ្គលេខាធិការគណបក្សសមរង្ស៊ី បានដឹកនាំគណៈប្រតិភូមួយក្រុមចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋ ប្រមាណ១០០នាក់ មកពីឃុំគៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ឆ្លៀតឪកាសនេះ លោកស្រីបានជំរាបប្រាប់បងប្អូនប្រជាពលរដ្ឋ អំពីការវិវត្តនយោបាយនៅកម្ពុជាបច្ចុប្បន្ន និងគោលនយោបាយរបស់គណបក្សសមរង្ស៊ី ដើម្បីឲ្យប្រជាពលរដ្ឋមានមូលដ្ឋាន ក្នុងការជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅពេលខាងមុខ។