មនុស្សម្នាប្រមាណ៥០០០នាក់ ចូលរួមសកម្មភាពឃោសនារបស់គណបក្សសមរង្ស៊ី នៅខេត្តសៀមរាបនាព្រឹកថ្ងៃទី២៩ ខែឧសភា។ លោកប្រធានស្តីទី គង់គាំ និងលោកស្រីកែសុវណ្ណរតន៍បានចូលរួមដឹកនាំកម្មវិធីឃោសនានេះ។ ការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សសមរង្ស៊ីក្នុងការដឹកនាំឃុំសង្កាត់ តាមរយៈក្បួនឃោសនាក្នុងខេត្តសៀមរាប បានទទួលការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល។