លោកស្រីកែសុវណ្ណរតន៍អគ្គលេខាធិការគណបក្សសមរង្ស៊ីនៅថ្ងៃទី៣១ ខែឧសភានេះ បានចូលរួមដឹកនាំក្បួនឃោសនារកសម្លេងឆ្នោត របស់គណបក្សសមរង្ស៊ីនៅក្នុងស្រុកចំនួន២ មានស្រុកអង្គរជុំ និងស្រុកវ៉ារិន ខេត្តសៀមរាប។ ពិធីឃោសនារកសម្លេងឆ្នោតនៅក្នុងស្រុកទាំងពីរ មានការចូលរួមយ៉ាងកុះករពីសមាជិកសមាជិការបស់គណបក្ស រួមជាមួយថ្នាក់ដឹកនាំគណបក្សសមរង្ស៊ីខេត្តសៀមរាបមួយចំនួនទៀត។
កាលពីថ្ងៃម្សិលមិញ ការដឹកនាំក្បួនឃោសនា ដែលចូលរួមដោយផ្ទាល់ពីលោកស្រីកែសុវណ្ណរតន៍ អគ្គលេខាធិការគណបក្សសមរង្ស៊ី ត្រូវបានធ្វើឡើង នៅក្នុងស្រុក ក្រឡាញ់ និងស្រុកស្រីស្នំ នៃខេត្តនេះផងដែរ។