នៅថ្ងៃបោះឆ្នោត ឃុំសង្កាត់នេះ មានភាពមិនប្រក្រតីកើតឡើងច្រើន ដែលរួមមានទាំងការបាត់ឈ្មោះ ការបោះឆ្នោតលើឈ្មោះស្ទួន ជាដើម។ ជាក់ស្តែង ពត៌មានដំបូងពីឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ មកបានឲ្យដឹងថា មានប្រជាពលរដ្ឋ កាន់លិខិតបញ្ជាក់អត្តសញ្ញាណក្លែងក្លាយទៅបោះឆ្នោត ហើយត្រូវចាប់បាន។ ករណីនេះ តំណាងគណបក្សសមរង្ស៊ី បានរៀបចំពាក្យបណ្តឹងប្តឹងទៅកាន់ គខប និងស្នើឲ្យប្រជាពលរដ្ឋ និងអ្នកសង្កេតការណ៍ទាំងអស់ ត្រូវជួយតាមដានដើម្បីទប់ស្កាត់សកម្មភាពលួចបោះឆ្នោតលើឈ្មោះអ្នកដទៃ ដោយកាន់លិខិតបញ្ជាក់អត្តសញ្ញាណក្លែងក្លាយនេះ។