លោកស្រីកែសុវណ្ណរតន៍ អគ្គលេខាធិការគណបក្សសមរង្ស៊ីបានជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោត មកពីគណបក្សសមរង្ស៊ី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាបកាលពីថ្ងៃទី៣០ ខែមិថុនា ២០១២។ ពិធីនេះ គឺដើម្បីលើកទឹកចិត្ត និងពង្រឹងសមត្ថភាពបន្ថែមដល់ពួកគាត់ ដើម្បីធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យ ក្នុងការបំរើប្រជាពលរដ្ឋ នៅឃុំសង្កាត់ នីមួយៗដែលពួកគាត់បានជាប់ឆ្នោត។