គណបក្សសមរង្ស៊ី នៅថ្ងៃនេះ ដែលជាថ្ងៃទី៦កក្កដា បានប្រារព្ធពិធីបុណ្យបង្សុកូលតាមប្រពៃណី សាសនា ដើម្បីឧទ្ធិសកុសល ដល់វិញ្ញាណក្ខន្ធ អ្នកដែលបានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះអាវុធ ថ្ងៃទី៥ ទី៦ កក្កដា ១៩៩៧។ ពិធីបុណ្យនេះ ក៏ដើម្បីធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ឲ្យចងចាំ និងបន្តទាមទាររកយុត្តិធម៌ជូនជនរងគ្រោះ និងសង្គមជាតិតាមរយៈការលុបបំបាត់និទណ្ឌភាពនៅកម្ពុជា។
លោកប្រធានសមរង្ស៊ីធ្លាប់បានមានប្រសាសន៍ថា ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ លោកបានដាក់ពាក្យប្តឹងមួយចំនួនទៅកាន់តុលាការអន្តរជាតិ ពិសេសតុលាការសហរដ្ឋអាមេរិក ដើម្បីសើរើ និងដោះស្រាយករណីសំលាប់មនុស្សក្រៅប្រព័ន្ធច្បាប់ទៅលើក្រុមមន្ត្រីស្មោះត្រង់នឹងគណបក្សហ្វុនស៊ិនប៉ិច កាលពីឆ្នាំ១៩៩៧។