លោក សុខ អ៊ំស៊ា សមាជិកសភា មកពីគណបក្សសមរង្ស៊ី លោក ឡុង រី សមាជិកសភា គណបក្សសមរង្ស៊ី និងថ្នាក់ដឹកនាំខេត្ត ស្រុក ក្នុងខេត្តកំពង់ស្ពឺមួយចំនួនទៀត បានចុះពង្រឹងសមត្ថភាព បន្ថែម ដល់សមាជិកក្រុមប្រឹក្សាឃុំ និងមេឃុំទាំងអស់ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ អំពីការប្រើប្រាស់តួនាទី ស្របទៅតាមផ្លូវច្បាប់របស់ខ្លួន ដើម្បីបំរើ និងការពារដល់ការរស់នៅ រួមទាំងផលប្រយោជន៍នានារបស់ប្រជាពលរដ្ឋ។
ក្នុងឪកាសជួបជាមួយសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោត និងថ្នាក់ដឹកនាំនៅក្នុងស្រុកថ្ពងនេះផងដែរ អ្នកតំណាងរាស្ត្រ បាននាំយកសៀវភៅណែនាំ ស្តីពីតួនាទី ភារកិច្ច របស់ក្រុមប្រឹក្សាឃុំ ទៅចែកជូនដល់សមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោតទាំងអស់ ដើម្បីជាឯកសារយោងមូលដ្ឋាន។