លទ្ធផលនៃជំនួបបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ធ្វើឡើងរវាងគណបក្សសមរង្ស៊ីនិងគណបក្ស សិទ្ធិមនុស្ស បានចេញជាផ្លូវការហើយ គឺគណបក្សទាំងពីរឯកភាពគ្នាបង្កើតចលនា ប្រជាធិបតេយ្យសង្គ្រោះជាតិ ហើយនឹងបង្កើតគណបក្សនយោបាយថ្មីមួយត្រៀមចូលរួមការបោះឆ្នោតឆ្នំា២០១៣ខាងមុខ។
នៅរសៀលនេះ គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានធ្វើសន្និសីទសាពត៌មានរួមគ្នា ហើយបានផ្សាយបន្តផ្ទាល់មករាជធានីភ្នំពេញ ដើម្បីបង្ហាញនូវលទ្ធផល បន្ទាប់ពីជួបចរចាគ្នា ជាង១ថ្ងៃមកនេះ។