តំណាងនាយកដ្ឋានខ្មែរឥស្លាមនៃគណបក្សសមរង្ស៊ី ចូលរួមពិធីបាយសាមគ្គីជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក នៅកម្ពុជា កាលពីថ្ងៃទី២ ខែសីហាកន្លងមកនេះ។ ការអញ្ជើញពលរដ្ឋខ្មែរឥស្លាម ក្នុងក្របខណ្ឌគណបក្សនយោបាយ ដើម្បីជួបពិភាក្សា និងទទួលទានអាហាររួមគ្នាជាមួយតំណាងទូតសហរដ្ឋអាមេរិក គឺធ្វើឡើងក្នុងឱកាសនៃពិធីបុណ្យរ៉ាម៉ាដន ជាពិធីបែបសាសនារបស់សានិកឥស្លាម។ ក្នុងពិធីនោះដែរ ក៏មានការអានជូននូវសាររបស់លោកប៉ារ៉ាក់អូបាម៉ា ប្រធានាធិបតី សហរដ្ឋអាមេរិកចូលរួមសាទរ និងជូនពរសាសនិកឥស្លាមទូទាំងពិភពលោក ក្នុងឱកាសនោះផងដែរ។