Wednesday 09 November 2016

ទំព័រដើម សកម្មភាព

ស្លាកសញ្ញាគណបក្សសង្រ្គោះជាតិ ត្រូវបានលើកហើយ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិខេត្តស្វាយរៀង

ថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្ស សិទ្ធិមនុស្ស បានជួបប្រជុំគ្នាដើម្បីធ្វើរបាយការណ៍ប្រចាំខែតុលា និងជាពិសេសដើម្បីពង្រឹង រចនាសម្ព័ន្ធរបស់ចលនាសង្រ្គោះជាតិក្រោមអធិបតីភាពរបស់លោក រៀល ខេមរិន្ទ្រ ប្រធានក្រុមការងារគណបក្ស សម រង្ស៊ី ខេត្តស្វាយរៀង និងលោក ឌុច សាខន ប្រធានប្រតិបត្តិគណបក្ស សិទិ្ធមនុស្ស ប្រចាំខេត្តស្វាយរៀង ។ បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ចលនាសង្រ្គោះជាតិ ដែលមានគណបក្ស សិទិ្ធមនុស្ស និងគណបក្ស សម រង្ស៊ី បានមូលមតិគ្នាលើកស្លាកសញ្ញាគណបក្សសង្រ្គោះជាតិ នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ទៅតាមការគ្រោងទុក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ ដោយសាមគ្គីភាពប្រកបដោយទឹកមុខរីករាយ និងកក់ក្តៅជាទីបំផុត ៕

__________

_________

________

________

________

_______

Related Posts