នៅយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១១ លោក អ៊ុក ឆន្ទៈ ជាជំទប់ទី២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មកពីគណបក្ស សម រង្ស៊ី ត្រូវបានគេសម្លាប់នៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ភរិយា និងសាច់ញាតិមន្ត្រីជាន់ខ្ពស់ក្នុងជួរក្រសួងឧស្សាហកម្មរ៉ែ និងថាមពលមួយចំនួនកំពុង ត្រូវបានសង្ស័យជាប់ពាក់ព័ន្ធ នឹងករណីទទួលលុយមិនត្រឹមត្រូវតាមរយៈអាជីវកម្មរករ៉ែក្នុង ប្រទេសកម្ពុជា។

នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១១ លោកប្រធាន សម រង្ស៊ី បានផ្ញើសារចូលរួមមរណទុក្ខ ជូនចំពោះលោកស្រី សូត សាន់ណា ភរិយាសពលោក អ៊ុក ឆន្ទៈ ជំទប់ទី២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលត្រូវបានជនមិនស្គាល់មុខលួចធ្វើឃាត កាលពីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១១ ។ អត្ថបទពេញ…

តំណាងរាស្ត្ររបស់គណបក្ស សម រង្ស៊ី លោកហូរវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញបានដឹកនាំ ក្រុមការងារគណបក្សរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាព របស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ ជុំវិញតំបន់បឹងសំរោង ឋិតក្នុងសង្កាត់សំរោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលកំពុងប្រឈម មុខនឹងការបណ្តេញចេញ របស់អជ្ញាធរ ដើម្បីយកដីបឹងប្រគល់ឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ ។

នៅពេលថ្មីៗនេះ ការបែកធ្លាយនូវកិច្ចសន្ទនាសម្ងាត់ បានលាតត្រដាងអំពី ទំនាក់ទំនង ពិសេស និងអាថ៌កំបាំងរវាង លោក ហ៊ុន សែន និងលោក កឹមសុខា ។ ការដែលលោក ហ៊ុន សែន ប្រើប្រាស់ភាពទុច្ចរិត និងពុតត្បុតរបស់លោក កឹម សុខា ធ្វើអោយសាធារណជន មើលឃើញកាន់តែច្បាស់ថា គណបក្ស សម រង្ស៊ី ជាក្តីសង្ឃឹមតែមួយគត់របស់ប្រជា រាស្ត្រខ្មែរ ។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ អ្នកតំណាងរាស្រ្ត ជា ប៉ូច រួមជាមួយនឹងអ្នកតំណាងរាស្រ្ត ជាម ចន្ន័នី ស្នើឲ្យមានការទប់ស្កាត់ជាបន្ទាន់ចំពោះការឈូសឆាយរំលោភយកដីចំការរបស់ប្រជាពលរដ្ឋនៅភូមិអូរម្កាក់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។

តំណាងរាស្រ្តគណបក្ស សម រង្ស៊ី លោក ជា ប៉ូច កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១ បានអញ្ជើញចូលរួម វេទិការសាធារណៈមួយ ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលសិទ្ឋិ មនុស្ស កម្ពុជា ស្ថិតនៅក្នុងឃុំរីករាយ ស្រុក រវៀង ខេត្តព្រះវិហារ។

Today June 2, SRP met with delegation from Community of Democracies let by its Executive Director professor Bronislaw Misztal (third from the right with sun classes), and accompanied by Polish Ambassador Dr Jerzy Bayer (Second from the left) and first secretary Adam Dyszlewski (second from the right).

ដោយមាការប្តឹងតវ៉ាទាំងទឹកភ្នែក និងយ៉ាងឈឺចាប់ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប ពីការបំពានយ៉ាងកំរោលពីសំណាក់ភ្នាក់ងាររបស់អាជ្ញាធរអប្បរា ដែលបានធ្វើសកម្មភាពហាមឃាត់ រុះរើ នឹងបំផ្លាញនូវសំណង់តូចតាច ដូចជាការជួសជុលផ្ទះសំបែងដែលលិចធ្លុះធ្លាយ ការធ្វើតាកដាក់ផ្ទះបាយ ការធ្វើទ្រុងជ្រូក ឬ ពង្រីកផ្ទះឈើបន្ថែម ដោយភាពចង្អៀតជាដើម ។ល។