លោកប្រធាន សម រង្ស៊ី សំដែងនូវការកោតសរសើរ និងគោរពចំពោះទឹកចិត្តស្មោះត្រង់របស់ប្រធានក្រុមប្រឹក្សាគណបក្សស្រុកពញ្ញាឮ ខេត្តកណ្តាល

កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១១ សកម្មជនគណបក្ស សម រង្ស៊ី ពីររូប នៅស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី លួងលោមបញ្ចុះបញ្ចូល និងទិញទឹកចិត្តឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា…

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១១ លោក លឹម សុគន្ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានបញ្ជាឲ្យនគរបាលនាំខ្លួនលោក មាស ប៉េង ជំទប់ទី២ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មកពីគណបក្ស សម រង្ស៊ី ទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល ដោយគ្មានដីការសម្រេចឃុំខ្លួន ។

ក្រុមអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី ដាក់លិខិតទៅលោក ឌិត មុន្ទី ប្រធានតុលាការកំពូល និងជាប្រធានក្រុមប្រឹក្សាវិន័យចៅក្រម នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ឲ្យពិនិត្យ និងមានវិធានការចំពោះលោក លឹម សុគន្ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ក្នុងការសម្រេចឃុំខ្លួនមនុស្ស មិនឈរលើមូលដ្ឋានច្បាប់ ។ ________

ខ្ញុំបាទមេធាវី ជូង ជូងី អត្តលេខ៣០០ ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំការិយាល័យច្បាប់ សីលា និងជាមេធាវីការពារសិទិ្ធឲ្យឯកឧត្តម សម រង្ស៊ី ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៦៩៣ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៨ របស់សាលាដំបូងរាជធានីភ្នំពេញ ។ អត្ថបទពេញ….

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១ សាលាដំបូងរាជធានីភ្នំពេញ នឹងបើសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្តឹងទាស់ នឹងសាលក្រមលេខ ២៣ “ច” ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១១ របស់សាលាដំបូងរាជធានីភ្នំពេញ (ករណីលោក ហោ ណាំហុង ប្តឹងលោកប្រធាន សម រង្ស៊ី …

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១ មន្រ្តីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុកមួយរូប បានព្យាយាមទិញទឹកចិត្តលោក ពុធ ផាន់នី សមាជិកក្រុមប្រឹក្សាឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មកពីគណបក្ស សម រង្ស៊ី ។

គណបក្ស សម រង្ស៊ី ដែលជាគណបក្សនយោបាយធំជាងគេ លំដាប់ទី២ នៅក្នុងប្រទេសកម្ពុជា បានប្រកាសថា ក្រុមហ៊ុន Shukaku គឺជាសត្រូវនៃប្រជារាស្រ្តខ្មែរ ដោយសារក្រុមហ៊ុននេះបាននិងកំពុងបណ្តេញប្រជាពលរដ្ឋពីតំបន់បឹងកក់ នៅរាជធានីភ្នំពេញ ដោយរឹបអូសយកដីធ្លី ផ្ទះសំបែងប្រជាពលរដ្ឋ ។